នាយដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង៖ ចំនួនអ្នកឆ្លងCovid-19នៅកម្ពុជាមាន៣ករណី ខណៈអ្នកធ្វើតេស្ដសង្ស័យមានជិត៥០០ករណី

1544

យោងតាមការឲ្យដឹងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់នាយដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា ដែលហៅកាត់ថា CDC បានបញ្ជាក់ពីបច្ចប្បន្នភាព​នៃវីរុសរ៉ូណា ឬCovid-19 នៅក្នុងប្រទេសកម្ពុជាបានឲ្យដឹងថា គិតត្រឹម ម៉ោង​ ៨:៣០នាទីយប់ ថ្ងៃទី១០​ មីនា​ ២០២០​ :ប្រទេសកម្ពុជាយើងបានរកឃើញករណីជំងឺCOVID-19​ សរុបចំនួន៣ករណីហើយដោយក្នុងនោះរួមមាន៖

-​ ១ករណី​ ជនជាតិចិន​ ភេទប្រុស​ អាយុ៦០ឆ្នាំ​ ជាសះស្បើយ

​-​ ១​ករណី​ ជនជាតិខ្មែរ​ ភេទប្រុស​ អាយុ៣៨ឆ្នាំ​ កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប​ គាត់មានសុខភាពល្អ​ មិនមានរោគសញ្ញាអ្វីទេ​ តែគាត់បន្តវិជ្ជមាន​ COVID-19

-​ ១ករណី​ ជនជាតិអង់គ្លេស​ ភេទស្រី​ អាយុ៦៥ឆ្នាំ​ កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពុងចាម គាត់មានសុខភាពល្អ​ មិនមានរោគសញ្ញាអ្វីគួរឲ្យកត់សំគាលទេ​ ។ អ្នកប៉ះពាល់ទាំងអស់នឹងយកវត្ថុវិភាគ​ ដាក់ឲ្យនៅដោយឡែក​ និងតាមដានសុខភាពចំនួន១៤ថ្ងៃ​ ។ នេះជាករណីនាំចូលពីប្រទេសពីប្រទេសក្រៅ​ ។

នាយកដ្ឋានប្រទេសកម្ពុជាមិនទាន់រកឃើញភស្តុតាងបញ្ជាក់ថាមានការឆ្លងនៅក្នុងសហគមន៍នៅឡើយទេ​ ។

ក្នុងនោះនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងក៏បានបញ្ជាក់ផងដែរថា នៅទូទាំងប្រទេសកម្ពុជាយើងបានធ្វើតេស្តដែលសង្ស័យមេរោគ Covid-19នេះមានសរុបទាំងអស់ចំនួន​ ៤៨២ករណី​ហើយ៕

ប្រភព៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង