សូមប្រយត្ន័! ជនជាតិថៃ ១១នាក់ឆ្លង COVID-19 ក្រោយប្រើប្រាស់កែវទឹក និងជក់បារីរួមគ្នាក្នុងពិធីជប់លៀងមួយ

456

ជនជាតិ​ថៃ​ចំនួន ១១ នាក់ បាន​ឆ្លង​វីរុស COVID-19 ក្រោយ​ពួកគេ​ផឹក​ភេសជ្ជៈ​ក្នុង​កែវ​រួម​គ្នា រួម​ទាំង​ជក់​បារី​តៗ​គ្នា ក្នុង​កម្មវិធី​ជប់លៀង​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ ។ នេះ​បើ​តាម​ក្រសួង​សុខាភិបាល​ថៃបានបញ្ជាក់​ ។ បើ​តាម​អគ្គលេខាធិការ​ក្រសួង​សុខាភិបាល Sukhum Kanchanapimai បាន​ថ្លែង​ក្នុង​សន្និសីដ​ថ្មីៗ​នេះ​ថា មនុស្ស​ទាំង ១១ នាក់​ដែល​ឆ្លង​នោះ ស្ថិត​ក្នុង​ក្រុម​មនុស្ស​ចំនួន ១៥ នាក់ ដែល​បាន​ចូលរួម​កម្មវិធី​ជប់លៀង ​ដែល​ក្នុង​នោះរួម​មាន​ជនជាតិ​ចិន​មួយ​រូប​មក​ពី​ទីក្រុងហុងកុង ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខាង​ក្រសួង​នៅ​មិន​ទាន់​បញ្ជាក់​ច្បាស់​នៅ​ឡើយ​ទេ​ថា ជនជាតិ​ចិន​រូប​នោះមាន​ផ្ទុក​វីរុស COVID-19 ឬ​ក៏​អត់ ដោយ​សារ​តែ​រូប​គេបាន​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ​បាត់​ទៅ​ហើយ ៕


ប្រភព៖ popular