ទីបំផុត! ចាងហ្វាងសារព័ត៌មាន ចក្រវាលឡ CKV Online ត្រូវបានក្រសួងព័ត៌មាន ហៅមកអប់រំ និងធ្វើកិច្ចសន្យា

681

ដូចដែលប្រិយមិត្ដបានទទួលជ្រាបរួចមកហើយ ដែលកាលពីពេលថ្មីៗនេះ មហាជនជាច្រើនដែលជាអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក បានប្រតិកម្មយ៉ាងខ្លាំង និងបានសម្ដែងការមិនពេញចិត្ត ចំពោះអ្នកសារព័ត៌មានម្នាក់ ដែលមកពីទំព័រហ្វេសប៊ុកមួយឈ្មោះ CKV TV បន្ទាប់ពីអ្នកសារព័ត៌មានរូបនោះបាន ឡាយវីដេអូផ្សាយព័ត៌មានដោយប្រើប្រាស់ពាក្យសម្ដី និងកាយវិការច្រងេងច្រងាង មិនដឹងខុសត្រូវ មិនដឹងត្រូវ ដោយគ្មានចំណេះដឹង និងគ្មានវិជ្ជាជីវៈជាអ្នកសារព័ត៍បន្ដិចសោះឡើយ។

ទាក់ទងចំពោះសកម្មភាពផ្សាយព័ត៌មានទាំងអស់ របស់បុគ្គលខាងលើនេះ គឺមានសកម្មភាពមួយ ដោយស្ដែងធ្វើឲ្យមហាជន បានចេញប្រតិកម្មពេញបណ្ដាញសង្គម ស្ដីអំពីសកម្មភាពតាមឃាត់រថយន្តដឹកជ្រូកមួយគ្រឿង ទាំងដែលខ្លួនត្រឹមជាអ្នកសារព័ត៍មាន គឺមានសិទ្ធត្រឹមតែផ្សព្វផ្សាយតែប៉ុណ្ណោះ។

ទន្ទឹមនឹងនេះដែរ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ក្រោយទទួលបានព័ត៍មានចំពោះរឿងខាងលើនេះ បុរសដែលជាអ្នកសារព័ត៍មានបង្ហាញចរិកច្រងេងច្រងាងខាងលើ រួមនឹងចាងហ្វាងកាសែតនោះ ត្រូវបានក្រសួងព័ត៍មាន បានកោះហៅមកធ្វើកិច្ចសន្យាហើយ ក្រោយខ្លួនបានប្រព្រឹត្ដិលើសពីតួនាទីរបស់ខ្លួន។

ក្នុងនោះដែរ យោងតាមរយៈអង្គភាពសារព័ត៍មាន CPC NEWS បានសរសេរប្រាប់ឱ្យដឹងថាដែរថា៖”លោក ចាន់ ឫទ្ធី ចាងហ្វាងសារព័ត៌មាន ចក្រវាលឡ CKV Online ត្រូវបានក្រសួងព័ត៌មាន ហៅអោយមកធ្វើកិច្ចសន្យា “ឈប់ផ្សាយខុសពីក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន” នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នេះ”។