Breaking News
ពោធិ៍សាត់៖(ព័ត៌មានបឋម) ព្រឹកថ្ងៃទី១៥.០៣.២០២០ មានគ្រោះថ្នាក់ចររាចរវាងរថយន្តតូចនឹងរថយន្តធំបានបុកប៉ះគ្នា បណ្តាលអោយក្រឡាប់ផ្ងារជើង នៅអូតាប៉ោង ស្រុកបាកាន ។ភ្លាមៗនោះខណៈពេលឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហហនុ មកពីបុណ្យទន្លេនៅខេត្តបាត់ដំបង ក៏ប្រទះឃើញករណីនោះលោកក៏ចុះមើលនិងសង្គ្រោះជនរងគ្រោះនៅក្នុងរថយន្តតូចនោះផងដែរ។
យោងតាមការបញ្ជាក់ពីអ្នកនាំពាក្យសាលាខេត្តព្រះសីហនុប្រាប់ថា ក្នុងដំណើរវិលត្រឡប់ពីចូលរួមពិធីបុណ្បទន្លេនៅខេត្តបាត់ដំបងវិញ ឯកឧត្តម គួច ចំរេីន អភិបាលខេត្តព្រះសីហនុ បានចុះអន្តរាគមន៍នូវករណីគ្រោះថ្នាក់ចរាចរ នៅចំនុចអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិសាត់ និងជួយសម្របសម្រួលជូនអ្នករបួសទៅកាន់មន្ទីរពេទ្យ។