ក្តៅៗ! រកឃើញបុរសជនជាតិបារាំងម្នាក់ មានផ្ទុកវីរុសCovid-19 នៅរសៀលនេះនិងជាករណីទី៨ហើយ

675

ក្រសួង​សុខាភិបាល​ តាមរយៈសេចក្ដីជូនព័ត៌មាននៅមុននេះបន្តិច បានបញ្ជាក់ពីការរកឃើញបុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ ម្នាក់វិជ្ជមាន វីរុសកូវីដ១៩។ ជនជាតិបារាំង រួមទាំងភរិយា និង កូនអាយុ ៥ខែ បានហោះចេញពីទីក្រុងប៉ារីស មកដល់សឹង្ហបុរីនៅថ្ងៃទី ១៣ ខែមីនា ។ គាត់បានមកកម្ពុជានៅថ្ងៃទី ១៤ ខែមីនា ។

ក្រសួងបានយកសំណាកបុរសរូបនោះទៅធ្វើតេស្ត ហើយលទ្ធផលបានបញ្ជាក់ថាគាត់មាន វិជ្ជមានខូវិដ ១៩ នៅវេលាម៉ោង ២និង៣០នាទី នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ ។ ដោយឡែក ប្រពន្ធ និង កូនរបស់គាត់មិនទាន់ចេញលទ្ធផលនៅឡើយទេ។

ជនជាតិបារាំងរូបនោះ ត្រូវបានដាក់អោយនៅដាច់ដោយឡែកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។នេះជាករណីទី៨ នៃការឆ្លងខូវិដ ១៩ នៅកម្ពុជា។