ចាប់ពីពេលនេះទៅ ពលរដ្ឋទើបមកពីក្រៅប្រទេសចូលមកកម្ពុជា ត្រូវនៅដាច់ដោយឡែក ១៤ ​ថ្ងៃ

21436

ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ ១៩ រាជរដ្ឋាភិបាលកម្ពុជាបានចេញសារាចរណ៍ណែនាំកាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២០ ម្សិលមិញនេះ ដើម្បីជាវិធានការបង្ការ និង ទប់ស្កាត់ភ្លាមៗ បន្ទាប់ពីកម្ពុជាបានរកឃើញករណីថ្មី ៤ ករណីទៀតហើយ ។

ក្នុងចំណោមវិធានការទាំង ៤ ត្រង់ចំណុចចុងក្រោយរាជរដ្ឋាភិបាលបានបញ្ជាក់យ៉ាងច្បាស់ថា ចំពោះមន្រ្តីរាជការ និង ប្រជាពលរដ្ឋកម្ពុជាទាំងឡាយណាដែលទើបវិលត្រឡប់មកពីបណ្តាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និង អ៊ឺរ៉ង់ ត្រូវដាក់ខ្លួនឱ្យនៅដោយឡែកក្នុងរយៈពេល ១៤ ថ្ងៃ គិតចាប់ពីថ្ងៃដែលបានត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញ ស្របតាមនិតិវិធីកំណត់ដោយក្រសួងសុខាភិបាល ៕