ជួយស៊ែរបន្តផង! សូមអ្នកដំណើរលើជើងហោះហើរ PG933 ហោះពីបាងកក អង្គុយនៅជួរទី 22, 23, 24, 25, 26 ទាក់ទងទៅលេខ១១៥

1674

តាមនាយកដ្ឋានប្រយុទ្ធនឹងជំងឆ្លងបានផ្ដល់ព័ត៌មាននៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នេះថា អ្នកដំណើរម្នាក់នៅថ្ងៃទី 09-03-2020 លើជើងហោះហើរលេខ PG933  មកពី បាងកក(BANGKOK) បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ (ករណីចាស់ទី៩នៅកម្ពុជា)។ ប្រសិនបើអ្នកនៅលើជើងហោះហើរតែមួយខាងលើ ហើយអង្គុយនៅជួរទី 22, 23, 24, 25, ឬ 26 អ្នកត្រូវទាក់ទងទៅក្រសួងសុខាភិបាលដោយទូរស័ព្ទទៅលេខ ១១៥ ។

សម្រាប់អ្នកដំណើរផ្សេងទៀត ដែលធ្វើដំណើរតាមជើងហោះហើរលេខ PG933 អ្នកត្រូវត្រួតពិនិត្យតាមដានសុខភាពរបស់អ្នករយៈពេល ១៤ ថ្ងៃចាប់ពីថ្ងៃដែលជើងហោះហើរចុះចតនៅប្រទេសកម្ពុជា ហើយទាក់ទងក្រសួងសុខាភិបាលដោយទូរស័ព្ទទៅលេខ ១១៥ ប្រសិនបើអ្នកមានរោគសញ្ញាណាមួយ ៕