ក្ដៅៗ ! កម្ពុជា បានរកឃើញអ្នកឆ្លង Covid-19 ចំនួន១២នាក់បន្ថែមទៀត សរុប២៤ នាក់ហើយ!

2628

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានធ្វើការប្រកាសមុននេះបន្តិចបានឲ្យដឹងថា លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានបង្ហាញពីវិជ្ជមាននៃវីរុសកូវីដ១៩ ចំនួន១២នាក់ ជាករណីថ្មីបន្ថែមទៀតដែលក្នុងនោះនៅខេត្តបន្ទាយមានជ័យ មាន០២ករណី រាជធានីភ្នំពេញមាន០២ករណី ខេត្តកំពង់ឆ្នាំមាន០២ករណី ខេត្តបាត់ដំបងមាន០៤ករណី ខេត្តកំពតមាន០១ករណី និងខេត្តត្បូងឃ្មុំមាន០១ករណី។

ក្រសួងសុខាភិបាលក៏បានបញ្ជាក់ផងដែរថា ករណីថ្មីទាំង១២នាក់នេះភាគច្រើនជាជនជាតិខ្មែរឥស្លាម ដែលវិលត្រឡប់មកពីចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី និងមានបុរសជនជាតិខ្មែរម្នាក់ត្រឡប់មកពីប្រទេសថៃ។ បច្ចុប្បន្នអ្នកទាំង១២ ត្រូវបានក្រុមគ្រូពេទ្យដាក់ឲ្យនៅព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្តរៀងខ្លួន ចំណែកឯករណីអ្នកឆ្លងនៅភ្នំពេញត្រូវបានឲ្យនៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕