ក្តៅៗ! ព្រឹកនេះកម្ពុជា រកឃើញអ្នកឆ្លង Covid-19​ ចំនួន២នាក់បន្ថែមទៀត សរុបទាំងអស់កើនដល់៣៥នាក់

907

ភ្នំពេញ៖ ព័ត៌មានបឋម ក្នុងបទសម្ភាសន៍ជាមួយបណ្តាញផ្សព្វផ្សាយក្នុងស្រុកនាព្រឹកថ្ងៃទី១៨មីនា២០២០នេះ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលថ្លែងថា ក្រោយធ្វើតេស្តរួច បានរកឃើញជនជាតិម៉ាឡេសុីចំនួន២នាក់ទៀតមានមេរោគcovid19 ក្នុងចំណោមជនជាតិម៉ាឡេសុីចំនួន៥នាក់នៅខេត្តកែប ដែលអាចសរុបជាបណ្តោះអាសន្ន នៅកម្ពុជាគិតត្រឹមព្រឹកថ្ងៃ១៨មីនាមានអ្នកជម្ងឺទាំងជនជាតិខ្មែរនិងជនបរទេសចំនួន៣៥នាក់ ហើយករណីនេះក្រសួងសុខាភិបាលនឹងចេញប្រកាសនៅពេលបន្តិចទៀត។

ចំពោះវិធានការ ចំពោះមុខ លោកជំទាវថ្លែងថា ក្រៅពីវិធានការចាំបាច់មួយចំនួនដែលរាជរដ្ឋាភិបាលកំពុងដាក់ចេញ ដូចជាការបិទផ្អាកមិនអោយមានការជួបជុំមនុស្សច្រើនជាដើមនោះ លោកជំទាវអ្នកនាំពាក្យបានណែនាំអោយពលរដ្ឋចូលរួមប្រុងប្រយត្ន័ទាំងអស់គ្នា តាមរយៈអនាមយ័ ការឈរឃ្លាតឆ្ងាយពីគ្នា រាល់ពេលនិយាយប្រាស្រយ័ទាក់ទងកិច្ចការផ្សេងៗ ហើយក្នុងករណីមិនចាំបាច់ពលរដ្ឋគួរផ្អាកការធ្វើដំណើរចេញក្រៅប្រទេសជាបណ្តោះអាសន្ន «ការពារបានម្នាក់មិនអោយឆ្លងនឹងជួយការពារបានមួយគ្រួសារនិងក្នុងសហគមន៍» ៕

ប្រភព៖ Huy Bunleng News