ស៊ែរចែកគ្នាដឹងផង! ពិភពលោកហាក់មើលរំលងធម្មជាតិសាមញ្ញ២យ៉ាង ដែលអាចទប់ការរីករាលដាលនៃមេរោគកាចសាហាវបាន!

9195

តាមការពិសោធន៍ជាក់ស្តែង ក្លិនឆួលនៃល្យាយខ្ទឹមស និងអាល់កុល ឬស្រាស អាចសាយភាយចម្ងាយរហូតដល់៤ម៉ែត្រជុំវិញខ្លួន ។

ការសិក្សាស្រាវជ្រាវ អំពីទំនាក់ទំនងរវាងខ្ទឹមស និងបរិយាកាស បានរកឃើញ និងអះអាងថា ក្លិនវាអាចបន្សុទ្ធខ្យល់ក្នុងបរិយាកាសបាន ។ ចាស់បូរាណប្រាប់ថា៖ ក្នុងសម័យសង្គ្រាម ដែលប្រើប្រាស់អាវុធគីមីជីវសាស្ត្រ, ទ័ព និងទាហានយកវាដាក់តាមខ្លួន ។ ខ្ទឹមស ត្រូវបានគេជឿថា អាចបន្សាបថ្នាំសណ្តំបាន ។ អាជីវករដូរលុយ និងលក់មាស នៅផ្សារលើ ផ្សារក្រោម ផ្សារកណ្តាល ផ្សារថ្មី ផ្សាររាត្រី ផ្សារអូរឬស្សី ផ្សារអូរឡាំពិក ផ្សារញ៉ែរ ផ្សារដីហុយ ។ល។ ដាក់វាក្នុងទូរជានិច្ច ។

៧វិធីពង្រឹងនិងទប់ទប់កូរ៉ូណា

បងប្អូនគួរងាកមកធ្វើវិធីខាងក្រោមនេះ ហើយទៅធ្វើការ, រកទទួលទាន, និងជួបជុំ ធម្មតាដូចមុន៖

១/ ទទួលទានខ្ទឹមស១កំពឹស រាល់ព្រឹកដោយពោះទទេ ។ លទ្ធផលនៃការធ្វើពិសោធន៍រយៈពេល១២សប្តាហ៍ ក្នុងឆ្នាំ២០០១ ដោយលោកដុកទ័រ Peter Josling បង្ហាញថា ក្នុងខ្ទឹមស មានសារជាតិ Allinci ជួយពង្រឹងប្រព័ន្ធការពារភាពស៊ាំខាងក្នុងរាង្គកាយប្រឆាំងនឹងក្រុមមេរោគផ្តាសាយ ដែលជាបក្សពួកកូរ៉ូណា ។ លេបខ្ទឹមស ពិតជាពិបាក ដ្បិតវានឹងធ្វើអ្នកចង់រកក្អួតចេញមកវិញ ។ តែវារឹតតែពិបាក និងកាន់តែអាក្រក់ឡើង ប្រសិនបើយើងមិនអាចការពារខ្លួន តែក្លាយជាភ្នាក់ងារចម្លងទៅអ្នកជុំវិញខ្លួន ជាពិសេសក្រុមគ្រួសារ និងមិត្តភ័ក្តិ ជាទីស្រឡាញ់ ។

២/ ផ្សំថ្នាំបន្សុទ្ធខ្យល់ (បុកខ្ទឹមស និងអាល់កុល/ស្រាស) និងយកវាតាមខ្លួន ។ វីរុសកូរ៉ូណា ជាជំងឺផ្លូវដង្ហើម មានន័យថាវាឆ្លងតាមរយៈការដកដង្ហើម ។ ការសិក្សាស្រាវជ្រាវផ្នែកវិជ្ជសាស្ត្រ និងជំងឺឆ្លង មកពីសាកលវិទ្យាល័យព្រីនស្តុនស៍ សាកលវិទ្យាល័យកាលីហ្វ័រញ៉ា និងវិទ្យាស្ថានជាតិសុខាភិបាល នៃសហរដ្ឋអាម៉េរិក រកឃើញថា វីរុសកូរ៉ូណាអាចរស់នៅក្នុងខ្យល់រហូតដល់៣ម៉ោង ។ ខ្យល់ដែលយើងស្រូបចូលក្នុងសួត តាមច្រមុះ ប្រហែលមានផ្ទុកមេរោគកូរ៉ូណា ។ ដូច្នេះ ថ្នាំបន្សុទ្ធខ្យល់ ជួយធ្វើឲ្យខ្យល់ដែលយើងដកដង្ហើមពីជុំវិញខ្លួនបរិសុទ្ធ ពោលគឺជាខ្យល់ដែលគ្មានមេរោគ ឬខ្យល់ដែលបានសម្លាប់មេរោគ ។ ម្យ៉ាងទៀត ចាស់ៗប្រាប់ថា៖ ក្នុងសម័យសង្គ្រាម ដែលមានប្រើប្រាស់អាវុធគីមីជីវសាស្ត្រ, ទ័ព និងទាហានយកវាដាក់តាមខ្លួន ។ លើសពីនេះ, ការសិក្សា និងការធ្វើពិសោធន៍ជាក់ស្តែង បង្ហាញថា ក្លិនឆួលខ្លាំងរបស់វា (ខ្ទឹមស+អាល់កុល/ស្រាស) សាយភាយចម្ងាយប្រហែល៤ម៉ែត្រជុំវិញខ្លួន និងជួយបន្សុទ្ធខ្យល់ល្អ ។

៣/ ហាត់ប្រាណជាប្រចាំ ពី១០ទៅ៣០នាទី នៅផ្ទះ ជាពិសេសនៅពេលព្រឹក ដោយសារក្នុងកំដៅថ្ងៃពេលព្រឹកមានវីតាមីន D ជួយពង្រឹងប្រព័ន្ធការពារខាងក្នុងរាង្គកាយ ។

៤/ អ្នកជំនាញខាងអាហារ ណែនាំថា ទទួលទានបន្លែ និងផ្លៃឈើ ដែលមានវីតាមីន C និង D ដូចជា ក្រូចឆ្វិច, ល្ហុងទុំ, ចេកទុំ, គីវី, ខ្ញី, តែបៃតង, ទឹកដោះគោជូរ, និងម្ទេសផ្លោកពណ៌ក្រហម ជាដើម ។ ល។ ជួយពង្រឹងប្រព័ន្ធការពារភាពស៊ាំក្នុងខ្លួនយ៉ាងមានប្រសិទ្ធភាពខ្ពស់ ។

៥/ គេងឲ្យបានគ្រប់គ្រាន់ និងទទួលទានទឹកឆ្អិនឲ្យបានច្រើនតាមដែលអាចធ្វើបាន ។ ទឹក ជួយបន្ថយកំដៅក្នុងខ្លួន, ផ្សើមបំពង់ក និងបង្ហូរកាកសំណល់អាហារ ដែលប្រហែលមានផ្ទុកវីរុសជាប់បំពង់ក ឲ្យធ្លាក់ចុះដល់ក្រពះងាប់នៅខាងក្រោមនោះ ។ គេងគ្រប់គ្រាន់ជួយសុខភាពរឹងមាំ ។

៦/ មិនចាំបាច់ពាក់ម៉ាស់ តែមកធ្វើអនាម័យដៃជារឿយៗវិញ ។ លោកវិជ្ជបណ្ឌិត Eli ជំនាញខាងជំងឺឆ្លង នៃរដ្ឋ Iowa ប្រមានថា៖ យើងតែងភ្លេចខ្លួនយកដៃប៉ះពាល់ម្តុំមុខ ប្រសិនបើពាក់ម៉ាស់ ដែលជាហេតុនាំឲ្យប្រឈមនឹងហនិភ័យនៃការឆ្លងច្រើន ។ ដូច្នេះ ការពាក់ម៉ាស់មិនជួយអ្វីច្រើនទេ ក្រៅតែពីការការពារមិនឲ្យធូលីដីហុយចូលច្រមុះ និងមាត់តែប៉ុណ្ណោះ ។

៧/ កុំទទួលទានគ្រឿងស្រវឹង ពីព្រោះវាធ្វើឲ្យប្រព័ន្ធការពារភាពស៊ាំចុះខ្សោយ ដែលវីរុសងាយវាយប្រហារ ។

បងប្អូនថែ និងប្រយ័ត្នសុខភាពខ្លួនឯង មានន័យថាយកចិត្តដាក់ចំពោះសុខភាពអ្នកជុំវិញខ្លួនដែរ ។

ពីខ្ញុំ ជនរួមឈាមម្នាក់របស់បងប្អូន!

ខាងក្រោមគឺជាការសិក្សាស្រាវជ្រាវមួយចំនួនដែលបានស្នើ និងបង្ហាញថា ខ្ទឹមស. និងក្រុមអាហារមួយចំនួន មានប្រយោជន៏សម្រាប់សុខភាពមនុស្ស ។ ជាពិសេស វាជួយពង្រឹងប្រព័ន្ធការពាររាង្គកាយខាងក្នុង ប្រឆាំងនឹងមេរោគ ឬវីរុសផ្តាសាយ ។

1/ http://news.bbc.co.uk/1/hi/health/1575505.stm
2/ https://pharmascope.org/index.…/ijrps/article/view/1738/2428
3/ https://www.ncbi.nlm.nih.gov/pubmed/11697022
4/ https://www.ncbi.nlm.nih.gov/pubmed/22280901
5/ https://www.youtube.com/watch?v=kRhSIekdReM&feature=share
6/ https://cnalifestyle.channelnewsasia.com/…/how-to-boost-you…
7/ https://www.marketwatch.com/…/is-coronavirus-airborne-will-…
8/ https://www.reuters.com/…/australian-researchers-map-immune…

ប្រភព អាចារ្យធំ នគររាជ