ក្តៅៗ! កម្ពុជា ប្រកាស​រកឃើញវីរុសកូវីដ១៩ ១០ករណីបន្ថែមទៀត សរុបកើនឡើង៤៧នាក់

700

ភ្នំពេញ ៖ ក្រសួង​សុខាភិបាលបាន​ប្រកាស​រក​ឃើញ​វីរុស​កូវីដ១៩ ១០ករណីបន្ថែមទៀត សរុបទាំងអស់កើន​ឡើង​៤៧នាក់ហើយ។

ដោយយោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ ដែល​​កម្ពុជាថ្មីទើបតែទទួលបាន នាយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ លទ្ធផល​ពីវិទ្យាស្ថាន​ប៉ាស្ទ័រកម្ពុជាបាន​បង្ហាញ វិជ្ជមានវីរុស​កូវីដ១៩ ចំនួន១០នាក់ ជាករណីថ្មីបន្ថែមទៀត។

ដោយក្នុង​នោះ ខេត្តបាត់ដំបង មាន២ករណី ជនជាតិខ្មែរ នៅខេត្តកណ្ដាល មួយករណី ជនជាតិខ្មែរ នៅភ្នំពេញ មួយករណី ជាជនជាតិខ្មែរ និងនៅខេត្ត​កំពង់ចាម ៦ករណីទៀត សុរបទាំងអស់១០ករណីថ្មីបន្ថែមទៀត។

សរុបករណី​ វិជ្ជមានវីរុសកូវីដ១៩ នៅទូទាំងប្រទេស​ទាំង​អស់ កើនឡើង៤៧នាក់។
តាមសេចក្តីប្រកាស​ព័ត៌មាន​ដដែល មានខ្លឹមសារដូចខាងក្រោមនេះ ៖