RIP ស្ត្រីជនជាតិខ្មែរម្នាក់ដំបូងបង្អស់ដែរបានស្លាប់ដោយសារតែជំងឺ Covid-19 នៅសហរដ្ឋអាមេរិក

2206

យោងតាមហ្វេសប៊ុកផេករបស់ PNN News បានបង្ហោះមុននេះបន្តិចថា  : ស្ត្រីខ្មែរម្នាក់នៅសហរដ្ឋអាមេរិកបានទទួលមរណភាពដោយសារតែ ជំងឺខូវិដ ១៩ ។
មាតារបស់លោកឧកញ៉ា សុង សារ៉ន អគ្គនាយក ក្រុមហ៊ុន​ Amru Rice Cambodia បានទទួលមរណភាពកាលពីថ្ងៃទី ២២ ខែមីនា នៅសហរដ្ឋអាមេរិកដោយសារតែការឆ្លង វ៉ីរ៉ូស ខូវិដ ១៩។
មុនចាកចេញទៅទីស្ងប់សុខ លោកស្រី នុត ឈុនហ៊ាង បានទទួលការព្យាបាលនៅមន្ទីរពេទ្យចំនួន ប្រមាណបីសប្តាហ៍។


លោកស្រី នុត ឈុនហ៊ាង គឺជាពលរដ្ឋខ្មែរទី១ ដែលបានទទួលអនិច្ចកម្មដោយសារតែជំងឺនេះ ដែលលោកឧកញ៉ា សុង សារ៉ន ជាកូន​បានហៅថាជា សត្រូវលាក់មុខ។
រហូតមកទល់ពេលនេះ ពុំទាន់មានការបញ្ជាក់ពីស្ថានទូតខ្មែរនៅសហរដ្ឋអាមេរិកនៅឡើយទេ។
ក៍ប៉ុន្តែលោក សុង សារ៉ន បានចែករំលែកនូវមរណៈទុក្ខដ៍ក្រៀមក្រំនេះជាមួយ PNN News ។
លោកស្រី នុត ឈុនហ៊ាង បានទទួលមរណភាព​នៅអាយុ ៦៥ឆ្នាំ នៅទីក្រុង Seattle រដ្ឋ Washington State ។


ភរិយាលោក សុង សារ៉ន បានអោយដឹងថា ក្រុមគ្រូពេទ្យនៅសហរដ្ឋអាមេរិកមានមនុស្សធម៍ណាស់ ដោយនៅនាទីចុងក្រោយ គ្រូពេទ្យរៀបចំអោយក្រុមគ្រួសារនៅស្រុកខ្មែរអាចមើលឃើញអ្នកជំងឺជាចុងក្រោយ និងបានអោយ​អ្នកជំងឺទទួលព្រះធម៍តាមរយះទូរស័ព្ទដែលស្មូតចេញពីទីក្រុងភ្នំពេញ។
យើងខ្ញុំ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយ ក្រុមគ្រួសារលោក សុង សារ៉ន ចំពោះការបាត់បង់លោកស្រីជាម្តាយ ដោយសារតែជំងឺខូវិដ ១៩។