សម្ដេចក្រឡាហោម៖ អាចនិងបិទភូមិ បើរកឃើញអ្នកឆ្លងកូវីដ-១៩ ចាប់ពី ២ទៅ៣នាក់ឡើង!

2127

បើភូមិណា មានមនុស្សច្រើន អាចថា ពី២ទៅ៣នាក់ ជាពិសេសសំដៅលើអ្នកដែលទើបនឹងមកថៃ និងប្រទេសនានា បានឆ្លងកូវីដ-១៩ ភូមិនោះ អាចនឹងបិទ មិនឲ្យមានការចេញចូលតែម្តង។ នេះបើតាមប្រសាន៍របស់សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

ក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្តីនគរបាលអន្តោប្រវេសន៍ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ សម្តេចរដ្ឋមន្រ្តី ថ្លែងដូច្នេះថា៖«…អ្នកណាមួយកើតកូវីដ-១៩ គឺថាឃុំមួយផ្ទះហ្នឹង ឬថា ឃុំមួយកំណាត់ភូមិហ្នឹង ឧទាហរណ៍ថាភូមិ ដាច់ដោយឡែកពីគ្នា ៤-៥ផ្ទះអ៊ីចឹងទៅ។ យើង អាចឃុំកន្លែងហ្នឹង កុំឲ្យគាត់ចេញទៅណា ហើយបើថា ភូមិហ្នឹងជាប់គ្នា ហើយមានច្រើននាក់ ២ទៅ៣នាក់អ៊ចឹងទៅ គឺថា ឃុំទាំងភូមិហ្នឹងតែម្តង ប៉ុន្មានភូមិហ្នឹង។ យើង បានចាត់វិធានការបែបនេះ ហើយបានផ្សព្វផ្សាយកាលពីរសៀលម្សិលមិញហើយ»។

ប្រភព thmeythmey