ក្តៅៗ! សម្ដេចតេជោ ចេញបទបញ្ជាបន្ទាន់ បិទការធ្វើដំណើរ ឆ្លងស្រុក/ខេត្ត ទូទាំងប្រទេស ចាប់ពីម៉ោ ២៤ យប់នេះ!

1659

នៅរសៀលថ្ងៃទី ៩ មេសា ឆ្នាំ ២០២០ នេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចេញបទបញ្ជាបន្ទាន់មួយ ស្ដីពីការដាក់កំហិតក្នុងការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្កា និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ ១៩ ។ តាមបទបញ្ជានោះបានបញ្ជាក់ថា ការបិទការធ្វើដំណើរទូទាំងប្រទេសនេះមានប្រសិទ្ធភាពចាប់ពីម៉ោង ២៤ ថ្ងៃទី ៩ មេសា ២០២០ រហូតដល់ម៉ោង ២៤ ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២០ ។

ការចេញបទបញ្ជានេះបន្ទាប់ សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យមានការប្រជុំបន្ទាន់ដែលដឹកនាំដោយសម្ដេចក្រឡាហោម ស ខេង ពាក់ព័ន្ធនឹងរឿងសំខាន់មួយដែលកម្មករមួយចំនួនហាក់មិនយល់ស្របនឹងវិធានការរបស់រាជរដ្ឋាភិបាល ដែលតម្រូវឱ្យធ្វើការនៅក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ។ នេះបើតាមសារជាសំឡេងមួយរបស់សម្ដេចនាយករដ្ឋមន្ត្រី ថ្លែងនៅថ្ងៃទី ៩ មេសា ២០២០ នេះ ។

សម្ដេចតេជោ បានបញ្ជាក់ក្នុងសារជាសំឡេងនោះថា៖ ចង់ចេញបទបញ្ជាតាមរបៀបមួយគឺថា ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ។ បើមិនដូច្នេះទេកម្មករនឹងធ្វើដំណើរដោយមិនព្រមស្ដាប់បង្គាប់ ។ សម្ដេចតេជោ ហ៊ុន សែន សុំធ្វើការផ្ដល់យោបល់ត្រឡប់មកវិញពីគណៈកម្មការកូវីដ ១៩ ក៏ដូចជាគណៈកម្មការអចិន្ត្រៃយ៍ទៅលើបទបញ្ជាហាមមិនឱ្យធ្វើដំណើរពីស្រុកមួយទៅស្រុកមួយ ពីខេត្តមួយទៅខេត្តមួយ និងហាមឃាត់មិនឱ្យរថយន្តឈ្នួលធ្វើដំណើរនៅក្នុងរយៈពេលដែលហាមឃាត់នេះ ​។ សម្ដេចបានស្នើឱ្យសម្ដេចក្រឡាហោម ស ខេង និងឯកឧត្ដម ប៊ិន ឈិន ធ្វើសេចក្ដីព្រាងមួយដើម្បីចេញបទបញ្ជាបន្ទាន់ ដោយមិនអាចបង្កើតច្បាប់ភ្លាមៗបានទេ ។ សម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា ត្រូវតែមានវិធានការមួយជាក់លាក់ បើមិនដូច្នេះអាចអន្តរាយស្រុកទេស ៕