WHO ព្រមានថា អ្នកពិសារស្រាច្រេីន​គឺងាយឆ្លង​ ងាយស្លាប់​ ដោយសារវីរុសកូវីដ​១៩​ជាងអ្នកធម្មតា

132

បើយោងទៅតាមសារព័ត៌មាន CNBC ដែលបានចុះផ្សាយនៅថ្ងៃនេះបានឱ្យដឹងថា ៖ អង្គការសុខភាពពិភពលោកបាននិយាយនៅល្ងាចថ្ងៃអង្គារនេះថា ការផឹកស្រាអាចបង្កើនហានិភ័យកាន់តែខ្ពស់ក្នុងការឆ្លង Covid-19 ហើយរដ្ឋាភិបាលនានានៅជុំវិញពិភពលោកគួរតែកំណត់ការប្រើប្រាស់ក្នុងអំឡុងពេលនៃការរីករាលដាលនេះ ។

អង្គការសុខភាពពិភពលោកបាននិយាយថាការផឹកស្រា ធ្វើឱ្យកើតមាននៅជំងឺឆ្លង និងមិនងាយឆ្លងមួយចំនួនដែលអាចធ្វើឱ្យមនុស្សងាយរងគ្រោះបំផុត ។ អង្គការសុខភាពពិភពលោកប្រចាំនៅអឺរ៉ុបបាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា “ ការសេពគ្រឿងស្រវឹងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំរបស់រាងកាយ និងបង្កើនហានិភ័យនៃផលអាក្រក់ចំពោះសុខភាព ” ។

ការផឹកស្រាងាយទទួលរងនៅជំងឺឆ្លង និងជំងឺមិនឆ្លងមួយចំនួនដែលអាចធ្វើឱ្យមនុស្សម្នាក់ងាយនឹងឆ្លងជំងឺ Covid-19 ហើយវាក៏អាចធ្វើឱ្យបញ្ហាសុខភាពផ្លូវចិត្តកាន់តែធ្ងន់ធ្ងរ និងអាកប្បកិរិយាប្រថុយប្រថានគ្មានការប្រុងប្រយ័ត្នទៀតផង ។

អង្គការសុខភាពពិភពលោកក៏បានបដិសេធចំពោះពាក្យថា “ ការផឹកគ្រឿងស្រវឹងដែលមានជាតិអាកុលខ្ពស់អាចសម្លាប់មេរោគកូរ៉ូណាវីរុសបាន ” ។ អង្គការសុខភាពពិភពលោក ( WHO ) បន្ថែមថាវាអាចបង្កឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ រួមទាំងការស្លាប់ទៀតផងប្រសិនបើលាយជាមួយមេតាណុល ។ ជាការពិតណាស់ មានអ្នកស្លាប់ប្រហែលជា ៣ លាននាក់ក្នុងមួយឆ្នាំៗគឺបណ្តាលមកពីការសេពគ្រឿងស្រវឹងដោយមិនមានជំងឺរាតត្បាតជំរុញបន្ថែមនោះទេ ។

គួររំលឹកផងដែរថាកាលពីពេលថ្មីៗកន្លងទៅនេះរដ្ឋាភិបាលថៃក៏បានប្រកាសហាមមិនឲ្យមានការលក់គ្រឿងស្រវឹងគ្រប់ប្រភេទនៅទូទាំងប្រទេសដើម្បីទប់ស្កាត់ការីករាលដាលជំងឺកូវីដ ១៩ ។ ដូច្នេះប្រជាជនគួរតែកាត់បន្ថយការទទួលទានស្រា ហើយលើសពីនេះទៅទៀតនោះត្រូវធ្វើយ៉ាងណាទទួលទានឱ្យបានតិចបំផុត ទាំងការជួបជុំ កម្មវិធីផ្សេងៗ ហើយជាពិសេសក្នុងអំឡុងពេលនៃជំងឺរាតត្បាតប្រភេទទី ១៩ ។

ប្រភព business-cambodia