សូមប្រយត្ន័!! ស្ត្រីម្នាក់ត្រូវបានចោរវាយកញ្ចក់រថយន្តលួចលុយចំនួន ១ពាន់ដុល្លា ក្នុងការ៉ាសសាំង PTT សាខាបែកចាន (មានវីដេអូ)

208

យោងតាមគណនីហ្វេសប៊ុករបស់ស្ត្រីម្នាក់ឈ្មោះ Vochnei Lim បានសរសេរបង្ហោះនៅលើបណ្តាញសង្គមថា​ :

ទីតាំងកេីតហេតុនៅ ការាសាំងPtt Amazon ភូមត្រពាំងក្រសាំង ឃុំបែកចាន ថ្ងៃទី16ខែមេសា វេលាម៉ោង10:43ព្រឹក។ អ្វីដែលគួរអោយសោកស្តាយគឺជាកន្លែងដែលខ្ញុំតែងតែគាំទ្រ តែបែរជាកន្លែងដែលស៊យសំរាប់ខ្ញុំទៅវិញ។ ខ្ញុំចតឡានចូលទិញកាហ្វេនឹងរងចាំមិត្ត តែបែរជាត្រូវចោរលួចវាយកញ្ជក់យកលុយក្នុងឡាន1000$ បញ្ចក់ខ្ញុំមិនមែនធ្វេសប្រហេសទេ គឺខ្ញុំបាន lock សោរត្រឹមត្រូវហេីយក៏ដាក់លុយក្នងថង់ខ្មៅទុកក្នុងឃ្លុប់ឡានត្រឹមត្រូវ ព្រោះគិតថាយកតាមខ្លួនខ្លាចជ្រុះរឺភ្លេច។ អ្វីដែលហួសចិត្តនោះគឺ៖
1.ម្ចាស់ហាងមិនចេញមុខសោះសូម្បីតែពាក្យសុំទោសក៏គ្មាន បណ្តោយអោយកូនចៅនាំពាក្យទៅវិញទៅមក បុគ្គិលនឹងអ្នករយ៊ែឡានបានត្រឹមនិយាយថាមិនដឹងនឹងមិនបានចាប់អារម្មណ៌
2.មានទាំងភិនភាគនឹងស្លាក់លេខម៉ូត តែហាក់ដូចគ្មានសញ្ញាអ្វីសោះ ពេលតេបន្លឿនសម្ថតកិច្ច គាត់បែរជាមួរម៉ៅតបមកថា ខ្ញុំមិនបានអោយលុយគាត់មួយរៀលណាទេ គាត់ធ្វេីការហត់ណាស់ មិនដឹងថាគាត់ចង់មានន័យថាម៉េចទេ???អស់សង្ឃឹមណាស់(សូមមិនបញ្ចេញឈ្មោះសម្ថកិច្ច)។ តាមពិតខ្ញុំមិនចង់ផុសអ្វីទេ ព្រោះចាត់ទុកថាស៊យទៅចុះ សំរេចចិត្តផុសនេះគឺចង់អោយបងប្អូនពង្រឹងការប្រុងប្រយត្ន័អោយបានខ្ពស់គ្រប់ពេលវេលា ព្រោះមិនថានៅហាងរឺប្រេនធំប៉ុនណាទេ បេីបាត់គឺបាត់ហេីយ គឺមានតែខ្លួនទីពឹងខ្លួន។ សូមជួយស៊ែរបន្តផង អរគុណ