មួយទៀតហើយ! ឪពុកប្រើអំពើហិង្សាលើកូនស្រីដូចសត្វតិរច្ឆាន នៅខេត្តស្វាយរៀង (វីដេអូ)

72

ស្វាយរៀង៖មានការភ្ញាក់ផ្អើលមួយទៀតហើយ ដោយឪពុកបានប្រើ ហិ ង្សា លើកូនស្រីដូចសត្វ តិរ ច្ឆាន នៅខេត្តស្វាយរៀង ។ នេះបើយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ «Bee Nang Sad» បង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នេះ ។

ហ្វេសប៊ុកឈ្មោះ «Bee Nang Sad» ថា «ខ្ញុំសូមអោយខាងច្បាប់ជួយរកយុត្តិធម៌អោយប្អូនស្រីខ្ញុំផងចុះ ។ ព្រោះឪពុកក្មេងស្រីនេះ បានបង្កបញ្ហា ដល់គ្រួសារជាច្រើនលើកច្រើនសារ ។ មកពីផឹក ស៊ី ម្តងៗតែងរករឿងប្រពន្ធវា យ ធ្វើបា បប្រពន្ធរួមទាំងកូនរហូតប្រពន្ ធទ្រាំរស់នៅជាមួយលែងបាន សម្រេចចិត្តចាកចេញពីគ្រួសារមួយរយៈ ។ ឥឡូវនេះធ្វើបា បប្អូនស្រីខ្ញុំទៀតហើយ តែខ្ញុំជួយអ្វីមិនបានព្រោះខ្ញុំជាស្រីមិនហ៊ានទេ បានត្រឹមលួចថតទុកជាភស្តុ តាង ជូនដល់លោកអ្នកខាងច្បាប់ជួយដោះ ស្រាយប៉ុណ្ណោះ ។ តើអំពើគាត់នេះសមជា ឪពុកគេទេ បងប្អូនជួយមើលហើយគិតតាមការគួរផង»។

លោក អែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិត ថ្លែងប្រាប់ថា ករណីនេះ កើតឡើងនៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីសប្តាហ៍មុន ដែលពេលនេះ លោកនាយប៉ុស្តិ៍ច្រកម្ទេសកំពុងធ្វើការសួរនាំបន្ត ដើម្បីចាត់ការតាមនីតិវិធី ។

លោកអធិការ បន្តថា លោកបានអោយលោកនាប៉ុស្តិ៍ច្រកម្ទេស ចុះទៅដល់ផ្ទះរបស់គាត់កាលពីយប់ថ្ងៃទី២០ ខែកញ្ញា ​ឆ្នាំ២០២០ វេលាម៉ោង២២យប់ ដោយជនបង្ក ធ្លាប់ហៅ មកធ្វើកិច្ចសន្យានៅប៉ុស្តិ៍រដ្ឋបាលច្រកម្ទេស ម្ដងរួចហើយដែរ ៕