ស៊ែរឲ្យអ្នកខេត្តស្ទឹងត្រែង​ បានដឹងគ្រប់គ្នាផង!!​ ឡាវ ប្រកាសបើកទឹកចេញពីអាងស្ដុកទឹកវារីអគ្គីសនី ដែលត្រូវហូរចាក់មកទន្លេសេកុង

2295

បរទេស៖ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលខេត្តអត្តពឺ នៃប្រទេសឡាវ​​ បានចេញសេចក្ដីប្រកាសជូនចំពោះរដ្ឋបាលខេត្តស្ទឹងត្រែង ត្រូវត្រៀមខ្លួន ប្រុង ប្រយ័ត្ន ចំពោះការបើកទឹកចេញនៃក្រុមហ៊ុនវារីអគ្គីសនីភូមិភាគកណ្ដាលរបស់វៀតណាម។ ដូច្នេះទឹកដែលបង្ហូរចេញពីអាងស្ដុកទឹកវារីអគ្គីសនី ព្រមជាមួយជំនន់ទឹកភ្លៀងនឹងហូរចុះទៅខេត្តស្ទឹងត្រែង តាមទន្លេសេកុង។

ចំពោះមូលហេតុនៃការបង្ហូរគឺដោយសារតែឥទ្ធិពលព្យុះលីនហ្វា បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ធ្វើឲ្យកម្ពស់ទឹកនៅទន្លេមានការកើនឡើងយ៉ាងខ្លាំងក្លា ដែលធ្វើឲ្យប្រទេសឡាវ វៀតណាម រួមទាំងកម្ពុជា មានផលប៉ះពាល់ជាខ្លាំង ជាពិសេសទឹកនឹងត្រូវហូរចូលនៅទន្លេសេកុងតែម្ដង។

ដោយឡែកទឹកទន្លេសេកុង កំពុងបន្តហក់ឡើងជាលំដាប់ ដែលបានបណ្ដាលឲ្យបាក់ច្រាំងទន្លេនៅមុខសាលាស្រុកចាស់ស្ថិតនៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ៕