ក្ដៅៗ! អភិបាលក្រុងភ្នំពេញ ប្រកាសអាសន្នត្រៀមជម្លៀសពលរដ្ឋនៅខណ្ឌដង្កោ ព្រោះតែបាក់ទំនប់ស្ទឹងព្រែកត្នោត

263

(ភ្នំពេញ)៖ អភិបាលក្រុងភ្នំពេញលោកឃួង ស្រេង នៅមុននេះបន្តិចបានប្រកាសឱ្យកងកម្លាំងអភិបាលខណ្ឌទាំង១៤ និងកងកម្លាំងសមត្ថកិច្ចចម្រុះ ត្រៀមខ្លួនចុះអន្តរាគមក្នុងការចុះជួយសង្គ្រោះប្រជាពលរដ្ឋ ដោយសារទឹកជំនន់បានហូរចូលសណ្តស្ទឹងហើយនៅពេលនេះខណៈមេឃភ្លៀងកំពុងធ្លាក់ខ្លាំង ធ្វើឱ្យទំនប់ស្ទឹងព្រែកត្នោតបាក់។

លោក ឃួង ស្រេង ថ្លែងថា “ជំរាបជូនទៅ គណៈបញ្ជារការឯកភាពខណ្ឌទាំង១៤ ក៏ដូចជាកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងស្នងការនគរបាលរាជធានីភ្នំពេញ ត្រៀមលក្ខណៈដើម្បីជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមសណ្តស្ទឹងព្រែកត្នោតឥឡូវនេះ កងកម្លាំងចម្រុះទប់លែងជាប់ហើយ ទឹកបានហូរចូលសណ្តរស្ទឹងហើយ ដូចច្នេះកងកម្លាំងទាំងអស់ត្រូវត្រៀមលក្ខណៈនៅពេលខ្ញុំមានតម្រូវការចាំបាច់បន្ទាន់” ៕