ដំណឹងបន្ទាន់! ប្រកាសបិទចរាចរណ៍រថយន្តធុនធំគ្រប់ប្រភេទលើកំណាត់ផ្លូវជាតិ៩ខ្សែ​ ក្នុងភូមិសាស្ត្រខេត្តកណ្ដាលបណ្ដោះអាសន្ន

41

(កណ្តាល)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងបិទចរាចរណ៍រថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ នៅលើកំណាតផ្លូវជាតិតូចធំ ៩ ខ្សែជាបណ្ដោះអាសន្នក្នុងភូមិសាស្ត្រខេត្តកណ្ដាល ក្នុងនោះរួមមានផ្លូវជាតិលេខ ២, ៣, ៤, ៥, ២០, ២០អា, ២១, ២១អា និងផ្លូវជាតិលេខ ២១បេ។

ការប្រកាសបិទចរាចរណ៍លើផ្លូវទាំងនេះ គឺដោយសារស្ថានភាពជំនន់ទឹកភ្លៀងបាននិងកំពុងជន់ឡើងយ៉ាងខ្លាំង ដែលបានបណ្ដាលឱ្យទឹកលិចកំណាត់ផ្លូវមួយចំនួននៅក្នុងខេត្តកណ្ដាល ខណៈស្ថានភាពបែបនេះធ្វើឱ្យផ្លូវ និងស្ពានមិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹកទំនិញធុនធ្ងន់បាននោះទេ។

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ក្រសួងសាធារណការ៖