ដំណឹងបន្ទាន់! ថ្ងៃនេះអគ្គិសនីកម្ពុជានឹងផ្អាកផ្គត់ផ្គង់អគ្គិសនី ចាប់ម៉ោង៨ដល់ម៉ោង១៣ នៅខ័ណ្ឌទាំង៣នេះ

125

តាមរយៈការចុះផ្សាយលើផេកផ្លូវការរបស់អគ្គីសនីកម្ពុជា –EDC បានឲ្យដឹងថាចាប់ពីថ្ងៃទី ១៥ រហូតដលថ្ងៃទី ១៨ ខែ តុលា អគ្គិសនីកម្ពុជានិងធ្វើការផ្អាកផ្គត់ផ្គង់អគ្គិសនីនៅតាមបណ្ដាខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ ក្នុងគោលបំណងដើម្បី អនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ។

ក្នុងនោះដែរ នៅថ្ងៃនេះដែលត្រូវនឹងថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០ នេះ អគ្គិសនីកម្ពុជានឹងផ្អាកផ្គត់ផ្គង់អគ្គិសនីនៅទីតាំង ក្នុងតំបន់ដែលមានរាយឈ្មោះដូចខាងក្រោម៖

១. ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៣ នៅទីតាំង៖

ខ័ណ្ឌសែនសុខ តំបន់ភ្លើងលេខ ត.ប333 PT556 ស្ដិតក្នុងសង្កាត់ទឹកថ្លា សង្កាត់អូរបែកក្អម (សាខាអូរបែកក្អម)
ខ័ណ្ឌកំបូល តំបន់ភ្លើងមួយចំនួនស្ថិតក្នុងសង្កាត់កំបូល សង្កាត់ឪឡោក សង្កាត់ស្នោរ សង្កាត់កន្ទោក សង្កាត់បឹងធំ សាខាអូដឹម។
២.ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ នៅទីតាំង៖

ខ័ណ្ឌដូនពេញ នៅតំបន់ភ្លើងលេខ D008 ស្ថិតក្នុងសង្កាត់ស្រះចក សាខាវត្ដភ្នំ។
ព័ត៌មានលំអិតសូមអានលិខិតប្រកាសដូចខាងក្រោម៖