សូមប្រុងប្រយ័ត្ន!​ ថ្ងៃនេះព្យុះដ៏កំណាចទី១៧ ឈ្មោះ សូឌែល នឹងប៉ះកម្ពុជា អាចនឹងមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ទាំងនេះ

24

យោងតាមការចេញផ្សាយឱ្យដឹងរបស់ក្រសួងធនធានទឹក និង ឧតុនិយមបានឱ្យដឹងថា នៅតាមបណ្ដាខេត្តភាគពាយ័ព្យ បណ្ដាខេត្តនៅភូមិសាស្ត្រជាប់ក្បែរជួរភ្នំដងរែក ខ្ពង់រាបភាគឥសាន និងតំបន់ជួរភ្នំក្រវាញ នឹងអាចមានភ្លៀងធ្លាក់ខ្លាំងជាប់បន្ត។ ចំណែកនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន និងនៅលើផ្ទៃសមុទ្រ មានភ្លៀងលាយលំខ្យល់បក់បោក នៅរលកសមុទ្រខ្ពស់។

មូលហេតុដែលធ្វើឲ្យមានភ្លៀងធ្លាក់ គឺបណ្ដាលមកពី ប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយលើកម្ពុជាកាន់តែបង្កើនឥទ្ធិពលជាលំដាប់។ ចំណែកឯវិសម្ពាធ ដែលកើតឡើងនៅសមុទ្រចិនខាងត្បូង វានឹងក្លាយជាព្យុះទី ១៧ ហើយវិសម្ពាធនេះនឹងធ្វើដំណើរឆ្ពោះចូលមកលើភាគកណ្ដាលប្រទេសវៀតណាមនៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២០ នេះ។

អាស្រ័យហេតុនេះហើយទើបបានជា ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសាធារណៈជន ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ខាងលើ សូមជ្រាបជាព័ត៌មាននិងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។

ខាងក្រោមនេះគឺជាអត្ថន័យនឹងខ្លឹមសារទាំងស្រុងរបស់ក្រសួងធនធានទឹក និង ឧតុនិយម៖