ធ្ងន់ករហើយ! ស្អែកនេះឧត្តមសេនីយ៍ ទី ចំរើនកុសល និងដាក់ពាក្យបណ្តឹងលើបុគ្គលម្នាក់ពីបទជេរប្រមាថជាសាធារណៈ

27

ភ្នំពេញ: យោងតាមគណនីហ្វេសប៊ុករបស់ ឧត្តមសេនីយ៍ ទី ចំរើនកុសល បានសរសេរបង្ហោះនៅលើបណ្តាញសង្គមថា​: ស្អែកជាថ្ងៃចន្ទ ខ្ញុំនឹងជួបមេធាវីដើម្បីពិភាក្សាគ្នារឿងដាក់ពាក្យបណ្តឹង ប្តឹងឈ្មោះ Hang Chanchamrong ពីបទជេរប្រមាថជាសាធារណៈតាមទំព័រហ្វេសប៊ុកនៅលើអាខោនឈ្មោះ Hang Chanchamrong តាមមាត្រា៣០៧ នៃក្រមព្រហ្មទណ្ឌ ទៅតុលាការ ដើម្បីទាមទារសំណងជម្ងឺចិត្ត២០មុឺន ដុល្លា សម្រាប់ការប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ។ ទឹកប្រាក់ដែលបានពីសំណង ខ្ញុំនឹងយកទៅប្រគល់ជូនមន្ទីរពេទ្យគុន្ធបុប្ផាទាំងអស់។
នេះគឺជាមេរៀនសម្រាប់អ្នកតែស្ករដែលខ្វះការពិចារណា និងពូកែជេគេ។