បើកូនខ្មែរមិនស៊ែរ​ ឲ្យអ្នកណាស៊ែរ!!​ កុដិបូរាណមួយស្ថិតនៅក្នុងវត្តភ្នំសំពៅ មានអាយុកាលជាង២០៥ឆ្នាំហើយ

24

បាត់ដំបង៖ ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវស្ថានភាពរបស់កុដិបូរាណមួយស្ថិតនៅក្នុងវត្តសុវណ្ណគិរីភេត្រារាម ហៅវត្តភ្នំសំពៅ ដែលមានអាយុកាលជាង២០៥ឆ្នាំហើយ។ ដោយយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកលោក រ៉ាត សូរ៉ា បានឲ្យដឹងថា៖ “កុដិបូរាណវត្តសុវណ្ណគិរីភេត្រារាម ហៅវត្តភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ បានកសាងក្នុងអំឡុងឆ្នាំ១៨១៤ គ.ស មានអាយុកាលជាង២០៥ឆ្នាំក្នុងកំណើតវត្តនេះ”។

កុដិបូរាណនេះដំបូងប្រក់ក្បឿងបុរាណ ជញ្ជាំងបាំងដោយក្តារ ដោយមានផ្នែកខ្លះពីមុនគឺគេយកចំបើង ភក់ និងអាចម៍គោ យកមកប៉ាតធ្វើជាជញ្ជាំង។ ក្រោយពីមានការចែករំលែកនេះមានមហាជនជាច្រើនបានសំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធជួយអភិរក្សដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានឃើញ និងជាប្រយោជន៍សម្រាប់ជាតិដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាផងដែរ៕