សូមចូលរួមរំលែកទុក្ខ! Chef ឫទ្ធី ទទួលមរណភាពហើយ នៅមុននេះបន្ដិច!

101

មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយទទួលដំណឹងពីស្ថានភាពជំងឺធ្ងន់ធ្ងរដល់ដំណាក់កាលចុងក្រោយ របស់គណៈកម្មការល្បីឈ្មោះក្នុងកម្មវិធី Master Chef Khmer «Chef ឬទ្ធី» ស្រាប់តែពេលនេះកាន់តែរន្ធត់ចិត្តបន្ថែមទៀតក្រោយដំណឹងចុងក្រោយ គឺលោកបានទទួលមរណភាពហើយ។ យោងតាមរយៈហ្វេសប៊ុក របស់នារីម្នាក់ ដែលមានឈ្មោះថា Mey Hang បានបង្ហោះសាររន្ធត់មួយនៅមុននេះបន្ដិចថា «ចូលរួមរំលែកទុក្ខផងពូ គាត់និងគ្រួសារខ្ញុំរាប់អានគ្នាយូរមកហើយ ចេញចូលផ្ទះដូចបងប្អូន ពេលទទួលដំណឹងមួយនេះគឺពិតជាស្ដាយខ្លាំងណាស់ សូមពូទៅអោយបានសុខ គាត់ទើបតែខូចមុននេះបន្ដិចទេ»។

គួររំឭកថា នៅយប់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ មានការអះអាងពីបុរសម្នាក់ ដែលត្រូវជាប្អូនធម៌របស់ Chef ឫទ្ធី បានបង្ហោះសារថា លោកកំពុងស្ថិតនៅក្នុងបន្ទប់ ICU ដាក់អុកហ្ស៊ីសែនជំនួយដង្ហើម តែស្រាប់តែមិនយូរប៉ុន្មានដំណឹងនៃការចាកចេញរបស់លោកគ្មានថ្ងៃត្រលប់ ក៏បានប្រកាសជាសាធារណៈ រហូតធ្វើឲ្យទស្សនិកគ្រប់ៗគ្នា ស្ទើរតែមិនជឿ និង អាលោះអាល័យចំពោះរូបលោកយ៉ាងខ្លាំង៕