បន្ទាន់! ស្ត្រីអ្នកជំងឺកូវីដ ១៩ ម្នាក់ ធ្លាប់ទៅហូបការនៅខេត្តព្រៃវែង មានភ្ញៀវចូលរួម ៨០០ នាក់!

509

ស្ត្រីអ្នកជំងឺកូវីដ ១៩ ម្នាក់ ឈ្មោះ ល.ស.ផ អាយុ ៣៥ ឆ្នាំ ស្នាក់នៅខុនដូ Skyline Dumex បានតេស្តវិជ្ជមានកូវីដ១៩ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២១ ធ្លាប់បានទៅចូលរូមពិធីមង្គលការនៅខេត្តព្រៃវែង កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ ។ ដោយនៅពេលនេះអាជ្ញាធរខេត្តព្រៃវែង បានរកឃើញមនុស្សពាក់ព័ន្ធផ្ទាល់ ១១ នាក់ មិនផ្ទាល់ ២៧ នាក់ យកទៅធ្វើចត្តាឡីស័ក។

ដោយឡែកអ្នកពាក់ព័ន្ធប្រយោលផ្សេងទៀត កំពុងស្រាវជ្រាវរកបន្ត ។ ម្ចាស់ដើមការឈ្មោះ ស៉ឹម កុសល និងប្រពន្ធឈ្មោះ សាន ចន្ធី ដែលមានភ្ញៀវចូលរួមក្នុងពិធីការ ចំនួន ៨០០ នាក់។ សូមបញ្ជាក់ថា ស្ត្រីខាងលើជាមន្ត្រីនគរបាលថ្នាក់ជាតិ បានចូលរួម មង្គលការមួយកន្លែងស្ថិតក្នុងភូមិទួលសង្កែទទឹង ឃុំជាច ស្រុកកំចាយមារ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ ។

SONY DSC

ស្ត្រីអ្នកជំងឺធ្វើដំណើរពីភ្នំពេញដល់រោងការនៅវេលាម៉ោង ១២ ថ្ងៃត្រង់ ដោយមានអ្នករួមដំណើរចំនួន ៤ នាក់សរុប ៥ នាក់ ។ ដោយឡែក បើតាមការអះអាងរបស់ម្ចាស់ផ្ទះថាអ្នកទាំង ៥នាក់នោះ មិនបានទៅចូលរួមពិសាអាហារ នៅក្នុងរោងការទេ គឺហូបអាហារនៅតុក្រៅរោងការ (នៅផ្ទះការ) ដោយគ្មានអ្នកណាចូលរួមតុអាហារក្រៅពីពួកគាត់ ៥ នាក់នោះទេ ៕

 

ប្រភព៖ Fresh News