ស៊ែរជាបន្ទាន់!!! សម្តេចតេជោ ស្នើឲ្យក្រសួងពាក់ព័ន្ធពិចារណា ផ្អាកពិធីកាន់បិណ្ឌ ក្រោយត្រឹមបិណ្ឌ០២នេះជាបន្ទាន់ដោយសារតែ….សារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពាក់ព័ន្ធការរកឃើញវិជ្ជមានវីរុសកូវីដ១៩ នៅតាមទីវត្តអារាមមួយចំនួន ក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។សម្តេច បានស្នើទៅក្រសួងសុខាភិបាល ក្រសួងធម្មការ និងគណៈសង្ឃ ក៏ដូចជាគណៈកម្មការវត្ត ពិចារណា
ផ្អាកពិធីកាន់បិណ្ឌ ដោយសារតែករណី ឆ្លងជាបន្តបន្តាប់ ក្នុងនោះវត្តចំពុះក្អែក មានដល់ទៅ៤៥ករណី។តាមរយៈសារសំឡេងពិសេសនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា នៅតាមទីវត្តអារាមមួយចំនួន រួមទាំងវត្តជំពុះក្អែករបស់សម្តេចព្រះពោធិ៍វង្ស អំ លីមហេង ផង បានរកឃើញមានការឆ្លងជំងឺកូវីដ១៩។សម្តេចតេជោ បានលើកឡើងថា ការរកឃើញឆ្លងជំងឺកូវីដ១៩នេះ
ជាសញ្ញាមិនល្អសម្រាប់ការគ្រប់គ្រងជំងឺកូវីដ១៩ ដែលអាចឈានដល់ការផ្ទុះឡើងជាថ្មីនៃជំងឺកូវីដ១៩ បំផ្លាញដល់កិច្ចប្រឹងប្រែងដែលកម្ពុជាបានខិតខំគ្រប់គ្រង និងធ្វើឱ្យមានស្ថានភាពល្អប្រសើរក្នុងរយៈពេលកន្លងមកនេះ។សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍យ៉ាងដូច្នេះ «ខ្ញុំព្រះករុណាខ្ញុំពិតជាមានការបារម្ភថា បន្ទាប់ពីបុណ្យភ្ជុំបិណ្ឌនេះទៅ ចំនួនមនុស្សឈឺ និងមនុស្សស្លាប់អាចមានការកើនឡើង ដែលបង្កជាហានិភ័យធ្ងន់ធ្ងរសម្រាប់ប្រទេសជាតិ។
មិនគ្រាន់តែនៅក្នុងទីក្រុងទេ ប្រជុំជនទេ ជនបទក៏នឹងកើតឡើងដែរ។ ឥឡូវជនបទមួយចំនួនចាប់ផ្តើមផ្ទុះនូវកូវីដ១៩ ដែលវាអាចឈានទៅបំផ្លាញដល់ការបើកសាលារៀនឡើងវិញ ដោយសារពេលនេះអ្នកទីក្រុងចរាចរណ៍ទៅជនបទ អ្នកជនបទចរាចរណ៍មកទីក្រុង ជាពិសេសចូលទៅតាមទីអារាមនានា បង្កើតទៅជាការឆ្លងពីតំបន់មួយទៅតំបន់មួយដោយគ្មានការទប់ស្កាត់»។សម្តេចតេជោ ហ៊ុន សែន បានណែនាំទៅឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីត័រ្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ម៉ម ប៊ុនហេង និងផ្នែកពាក់ព័ន្ធដទៃទៀត ក៏ដូចជារដ្ឋមន្ត្រីក្រសួងធម្មការចូលរួម ពិនិត្យពិចារណាលើរឿងនេះ ឱ្យបានម៉ត់ចត់។
ទស្សនាវីដេអូទាំងអស់គ្នា៖