នុះៗកុំចេះតែហ៊ាន!! តារាកំប្លែង ខ្ញុង ពុលដំបងយក្សប៊ិះស្លាប់ ដោយសារជោតាមគេ​

នា​អំឡុងពេល​ប៉ុន្មាន​ថ្ងៃនេះ ​គេ​កត់​ស​ម្គាល់​ឃើញថា​ កំពុង​ផ្ទុះ​ការចាប់អារម្មណ៍​និង​ល្បី​រឿង​បរិភោគ​ដំបង​យក្ស​ជាមួយ​អំបិលម្ទេស​ដែល​នាំ​ឲ្យមានការ​ចែករំលែក​កាន់តែ​ច្រើនឡើង​នៅលើ​បណ្តាញ​សង្គម​។​

ដោយសារ​ហេតុផល​នេះហើយ​ទើប​មាន​ប្រភព​ព័​ត៌មាន​និយាយថា​ តម្លៃ​ដំបងយក្ស​លក់​នៅលើ​ទីផ្សារ​មាន​ការ​ឡើងថ្លៃ​ពី​១​ម៉ឺន​រៀល​ទៅ​១៥០០០​រៀល​ជា​ដើម​។​

យ៉ាងណាមិញ​ព្រោះតែ​ល្បី​រឿង​ហូប​ដំបងយក្ស​នេះ​ទើប​ធ្វើ​ឲ្យ​តារា​កំប្លែង ខ្ញុង ទ្រាំ​នៅស្ងៀម​មិនបាន ​ក៏​ទិញ​យកទៅ​សាកល្បង​តាម​គេ​តាម​ឯង​ដែរ​។​

លទ្ធផល​បន្ទាប់ពី​ការសាកល្បង​បរិភោគ​ដំបងយក្ស​រួច​ អ្នកនាង ស្រេង សុ​កាន់​ដា ហៅ ខ្ញុង បានបង្ហាញ​អារម្មណ៍​ក្តៅចិត្ត​ថា​ នាង​ក្អួត​ប៊ិះ​នឹង​ស្លាប់​ទៅហើយ ​ក្រោយ​ហូប​ដំបងយក្ស​ ម្យ៉ាងទៀត​ពេលនេះ​ក៏​ឈឺ​ព្រោះតែ​ដំបងយក្ស​ផងដែរ​។​

អ្នកនាង ខ្ញុង បានបញ្ជាក់​ថា​ ជោ​តាម​គ្នា​ដំបងយក្ស​ឆ្ងា​ញ់ណាស់ ឆ្ងាញ់​ណាស់​ឯង​ក្អួត​ចង់​ស្លាប់​។​ ធ្វើការ​ហត់​មិន​ឈឺ ​មក​ឈឺ​ដោយសារ​ហូប​ដំបងយក្ស​ គួរ​ឲ្យ​ខឹង​ណាស់ អ្នកណា​ថា​ឆ្ងាញ់​ចេញមុខ​មក​។​

សូម​ជម្រាប​ថា​ ថ្មីៗ​នេះ​គេ​ឃើញ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​កំពុង​តាមដាន​រឿង​ញ៉ាំ​ដើម​ដំបងយក្ស​ជាមួយ​អំបិលម្ទេស​បង្ក​ការចាប់អារម្មណ៍​គ្រប់គ្នា​៕

ប្រភព kampucheathmey