ក្តៅៗ!! សមត្ថកិច្ចឃាត់ខ្លួនគ្រូជោគជ័យ ប៊ុន ផាក ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ

24

ភ្នំពេញ ៖ គ្រូបង្រៀនវិធីសាស្រ្តជោគជ័យម្នាក់ ឈ្មោះ ប៊ុន ផាក ត្រូវបានម្លាំងសមត្ថកិច្ចឃាត់ខ្លួន កាលពីល្ងាច ថ្ងៃទី៣ ខែធ្នូឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រួចចាត់បញ្ជូនសំណុំរឿង និង គ្រូជោគជ័យ BunPak ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ។ ប្រភពមិនទាន់បញ្ជាក់ គ្រូជោគជ័យ BunPak ពាក់ព័ន្ធធករណីអ្វីខ្លះនោះទេ ។

ប្រភពព័ត៌មានបាននិយាយថា ជនសង្ស័យមានឈ្មោះ ប៊ុន រស្មី ហៅ ប៊ុនផាក (BunPak ) អាយុ ២៨ឆ្នាំ ដែលមហាជនភាគច្រើនស្គាល់ថា ជាអ្នកបង្ហាត់បង្ហាញលើជំនួញជោគជ័យ និងជាអគ្គនាយកក្រុមហ៊ុន Camazone បំរើសេវាកម្មទិញទំនិញពីក្រៅស្រុកមកខ្មែរ ។

សូមជម្រាបថា ប៊ុន រស្មី ហៅ ប៊ុនផាក (BunPak ) ត្រូវបានបុរសម្នាក់ ឈ្មោះ ជា ចាន់តុលា រកឃើញថា មានទំនាក់ទំនងជាមួយនារីម្នាក់ ឈ្មោះ ស៊ាន ធារី អាយុ៣០ឆ្នាំ ដែលលោក ជា ចាន់តុលា អះអាងថាជានារីម្នាក់ ដែលធ្លាប់រួមរស់ និងចាប់ដៃគ្នារកស៊ី អស់រយៈពេល៥ឆ្នាំមកហើយ តែត្រូវលោក ប៊ុនផាក ជាគ្រូបង្រៀនជោគជ័យ ដណ្ដើមយកទៅបាត់ ។

លោក ជា ចាន់តុលា និយាយថា ក្រៅពីការឈឺចិត្ត លោកអាចទ្រាំកាត់ចិត្តបាន ប៉ុន្តែនារីម្នាក់ដែលលោកធ្លាប់ផ្ដល់ការទុកចិត្តបំផុតនោះ មិនត្រឹមតែចាកចេញពីគាត់ ទាំងគ្មានស្រណោះនោះទេ គឺគាត់ពុំបានមកជួបតាមការណាត់ ដើម្បីដោះស្រាយបញ្ហាមួយចំនួនដែលនៅសេសសល់នោះឡើយ ។ គាត់បានព្យាយាមគេចពីរូបលោករហូត និងបានធ្វើទង្វើមិនគប្បីមួយចំនួនមកដាក់លើរូបលោកទៀត ។

ហាងដ៏ធំ យីហោវីសប ដែលលោក ជា ចាន់តុលា អះអាងថា ជាហាងមួយដែល ពួកគាត់ទាំង២បានចាប់ផ្ដើមរកស៊ីជាមួយគ្នា និងចាប់ដៃគ្នាប្រៀបបានប្ដីប្រពន្ធ ប៉ុន្តែចុងក្រោយគេចាត់ទុកលោក ជាបុគ្គលិកម្នាក់ប៉ុណ្ណោះ ។ លោកក៏មិនជឿថា នារីដែលខ្លួនធ្លាប់ស្គាល់រយៈពេល៥ឆ្នាំកន្លងមកនេះ មិនអាចមានចិត្តមានគំនិតបែបនេះកើតនោះទេ ប្រហែលជាមានអ្នកបង្គាប់និងចាត់ចែងបញ្ជាឱ្យនាងធ្វើទង្វើបែបនេះបាន ។

ជាមួយករណីនេះ លោកប៊ុនផាក កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បាននិយាយតាមរយៈទូរស័ព្ទ ថាខ្លួនជាមេធាវី និងបញ្ជាបងប្រុសរបស់ធារី ហាមមិនឱ្យសមត្ថកិច្ចចូលហាង ( វីសប) ដាច់ខាត បើលោក ជា ចាន់តុលា អាចចូលបាន ៕