ពិធីករល្បីឈ្មោះ​ វីជេ តាប៊ុយ ស្រវឹ. ង បើកឡានបុកគេ ហើយចង់រត់ទៀត…

31

ពិធីករល្បីឈ្មោះដែលស្គាល់ថា ឈ្មោះ តាប៊ុយ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយបើករថយន្ត Range Rover ទៅបុកគូទរថយន្តព្រុសដែលគេដែលកំពុងឈប់ស្តុប BKC ខូចខាតហើយមិននៅឈប់នៅកន្លែងកើតហេតុ នាវេលាម៉ោង ១ យបរំលងអាធ្រាត្រឈានចូលថ្ងៃទី ១៤ ខែធ្នូឆ្នាំ ២០២១ នេះស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យោងតាមម្ចាស់រថយន្តព្រុស ពាក់ស្លាកលេខ ភ្នំពេញ 2AH-7048 បានអោយដឹងដែរថា គាត់បានបើករថយន្ត មកឈប់ស្តុប ស្រាប់តែពេលនោះ ក៏មានរថយន្ត Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BK- 8809 ទំនើបមួយគ្រឿង បើកបរដោយបុរសម្នាក់ដែលគេស្គាល់ឈ្មោះ ថា តាប៊ុយ ដែលជាពិធីករល្បីឈ្មោះមួយរូប បានបើក រថយន្តមកបុកគូទរថយន្តរបស់គាត់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មួយទំហឹង បណ្ដាលឲ្យខូចខាត ផ្នែកខាងក្រោយ ហើយពេលនោះគាត់ក៏បានចុះ មកនិយាយគ្នានិងចង់លើកទូរសព្ទមកថតថយន្តដើម្បីទុកជាឯកសារ ស្រាប់តែបុរសដែលគេស្គាល់ឈ្មោះតាប៊ុយ នោះក៏បានបើករថយន្ត គេចចេញពីកន្លែងកើតហេតុ
ហើយគាត់ក៏បើកដេញតាមរហូតមកដល់ចំណុចផ្លូវសហព័ន្ធរុស្ស៊ី ក៏កាក់បានតែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រុមការងារ TVFB បានព្យាយាម សារសួរទៅដល់អ្នកបើកបររថយន្ត rang rover ដែលគេស្គាល់ឈ្មោះថា តាប៊ុយ តែលោកមិនបានផ្ដល់ព័ត៌មានឲ្យយើងជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នោះទេ។ភ្លាម ៗសមត្ថកិច្ចបានចុះអន្តរាគមន៍ដូចជាសាកសួរទៅភាគី
រថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើ ក្នុងការដោះស្រាយគ្នា ហើយគេក៏បានឃើញ បុរសពីរនាក់ក៏បានមកគ្រាលោកតាប៊ុយចេញពីកន្លែងកើតហេតុដោយសារតែលោកតាប៊ុយមានសភាពដើរទ្រេតទ្រោតទៅហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅកន្លែងកើតហេតុសមត្ថកិច្ចបានឲ្យដឹងថាសម្រាប់ម្ចាស់រថយន្តទាំងពីរបាននិយាយទៅតាមគ្នាដោយស្អែកនឹងធ្វើការដោះស្រាយគ្នាផងដែរ ៕ ប្រភពពី TVFB សូមទស្សនារវិដេអូខាងក្រោម៖