រីសតកោះសង្សាររបស់កម្ពុជាជាប់លេខ ១ ក្នុងចំណោមរីសតដែលស្អាតជាងគេបំផុតទាំង ១០ ក្នុងពិភពលោក

112

ថ្មី​ៗ​វិបសាយ​មួយ​មាន​ឈ្មោះ​ថា fodors របស់​បរទេស​ចុះ​ផ្សាយ​ពី​ផ្ទះ​បឹង​កាឡូ​ដ៏​ស្រស់​ស្អាត​ជាង​គេ​ទាំង ១០ នៅ​លើ​ពិភពលោក ហើយ​ក្នុង​នោះ​ក៏​មាន​មួយ​នៅ​កម្ពុជា​ផង​ដែរ។

1. កោះ​សង្សារ របស់​ប្រទេស​កម្ពុជា

កោះ​សង្សារ គឺជា​កោះ​ឯកជន​ដ៏​ប្រណិត​ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ នៃ​ប្រទេស​កម្ពុជា។ រមណីយដ្ឋាន​នេះ​បាន​បើក​ដំណើរ​ការ​ក្នុង​ឆ្នាំ ២០១១។

2. ​រមណីយដ្ឋាន​នៅ​កោះ Cocoa

រមណីយដ្ឋាន Cocoa ក៏​មាន​ផ្ទះ​បឹង​កាឡូ​លើ​ទឹក​ស្រស់​ស្អាត​ខ្លាំង​ណស់។ វា​ស្ថិត​នៅ​ក្នុង​កោះ​ម៉ាល់ឌីវ។

3. កោះ Cayo Espanto

Cayo Espanto ក៏​ជា​កោះ​ឯកជន​មួយ​ស្ថិតនៅ​ក្នុង​ប្រទេស​បេលីហ្ស​នៅ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​កើត​នៃ​ទ្វីប​អាមេរិក​កណ្ដាល ជាប់​ជាមួយ​នឹង​ឆ្នេរ​សមុទ្រ​ការាបៀ​ខាងកើត និង​មាន​ព្រៃ​ក្រាស់​ទៅ​ទិស​ខាងលិច។

4. ​នៅ​រមណីយដ្ឋាន Bora Bora

រមណីយដ្ឋាន Bora Bora ជា​កន្លែង​ស្រស់​ស្អាត​បំផុត​នៅ​លើ​ផែនដី​បូករួម​ទាំង​បឹង​កាឡូ​ដ៏​ស្រស់​ស្អាត​ជា​ច្រើន​អណ្ដែត​លើ​ផ្ទៃ​ទឹក។

​5. នៅ​រមណីយដ្ឋាន Rosewood Mayakoba

Rosewood Mayakoba ស្ថិតនៅ​ប្រទេស​មិកស៊ិក។ Rosewood Mayakoba លាតសន្ធឹង​លើ​ផ្ទៃ​ដី​ជាង ១៦០០ ហិច​តា​នៃ​ឆ្នេរសមុទ្រ និង​មាន​ព្រៃ​បៃតង​ស្រស់​អម​ជាមួយ។

6. សណ្ឋាគារ Hôtel Palafitte

Hôtel Palafitte ស្ថិតនៅ​ក្នុង​បឹង Neuchâtel ក្នុង​ប្រទេស​ស្វីស។

7. ​រមណីយដ្ឋាន Pangkor Laut

រមណីយដ្ឋាន Pangkor Laut​មាន​ទីតាំង​ស្ថិត​នៅ​ឯនាយ​ឆ្នេរ​ម៉ាឡាកា​ប្រទេស​ម៉ាឡេស៊ី។​ទីនោះ​មាន​ទាំង​សួន និង​បឹង​កាឡូ​នៅ​លើ​ទឹក​ជាច្រើន។

8. រមណីយដ្ឋាន Ayada Maldives

រមណីយដ្ឋាន Ayada Maldives ជា​សណ្ឋាគារ​កម្រិត​ផ្កាយ​ប្រាំ នៅ​កោះ​ម៉ាល់ឌីវ​នោះ​តែ​ម្ដង។ រមណីយដ្ឋាន​នេះ​មានការ​រចនា​បែប​ទំនើប និង​បឹង​កាឡូ​ជា​លក្ខណៈ​ឯកជន, អាងហែល ទឹក​ធ្លាក់។

9. រមណីយដ្ឋាន Misool Eco

ថ្មី​កោះ​ឯក​ជន Misool មាន​ការ​លំបាក​ក្នុង​ការ​ទៅ​ដល់​បន្តិច។ តែ​អ្នក​នឹង​ជាប់​ចិត្ត​ដិតអារម្មណ៍​ជាមួយ​ ទីតាំង​ដ៏​ស្រស់​ត្រកាល​ក្នុង​ប្រជុំកោះ​ឥណ្ឌូណេស៊ី​នោះ។

10. រមណីយដ្ឋាន InterContinental Bora Bora Resort and Thalasso Spa

InterContinental Bora Bora Resort and Thalasso Spa ក៏​ជា​រមណីយដ្ឋាន​មួយ​ស្ថិតនៅ​កោះ Bora Bora ដែល​មាន​ទាំង​កន្លែង​គេង កន្លែង​ស្ប៉ា ភោជនីយដ្ឋាន​លំដាប់​ផ្កាយ​នៅ​ទី​នោះ​ទាំង​ព្រម​តែ​ម្ដង៕