នេះជាដំណឹងគួរជាទីមោទនភាពចំពោះប្រជាជនកម្ពុជាព្រោះ តាមការវាយតម្លៃពីគេហទំព័រ Earth Porm បឹងយក្សឡោម ក្នុងស្រុកបានលុង ខេត្តរតនគិរីបានជាប់ចំណាត់ថ្នាក់ជាបឹងដ៏ស្រស់ស្អាតជាងគេក្នុងចំណោមបឹងទាំង១៥ក្នុងពិភពលោក។គួរជម្រាបជូនផងដែរថារមណីយដ្ឋានបឹងយក្សឡោមមានអង្កត់ផ្ចិត៨០០ម៉ែត្រ និងជម្រៅ៥០ម៉ែត្រ ។
បឹងនេះមានចម្ងាយប្រមាណ៩គីឡូម៉ែត្រពីទីក្រុងបានលុង នៃខេត្តរតនគិរី។បឹងយក្សឡោមទទួលបានចំណាត់ថ្នាក់កំពូលនេះដោយសារវាជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាលដែលមានប្រវត្តិដ៏អស្ចារ្យដោយបានកើតឡើងដោយសារបន្ទុះភ្នំភ្លើងតាំងពី ៤ ពាន់ឆ្នាំមុនមកម្ល៉េះ។យ៉ាងទៀតបឹងយក្សឡោមមានទំហំធំមើលទៅដាច់កន្ទុយភែ្នក មានព្រៃព្រឹក្សាដុះអមជុំវិញដែលជាម្លប់ត្រឈឹងត្រឈៃ រីឯផៃ្ទទឹកមានពណ៌ខៀវស្រងាត់ ថ្លាឆ្វង់។
ខាងក្រោមនេះគឺជាចំណាត់ថ្នាក់បឹងស្រស់ស្អាតជាងគេទាំង១៥ក្នុងពិភពលោក ៖
១ បឹង Mount Mazama ស្ថិតក្នុងរដ្ឋអូរីហ្គុនសហរដ្ឋអាមេរិក គឺជាបឹងជ្រៅជាងគេក្នុងសហរដ្ឋអាមេរិក
២ បឹង Albertine Rift ស្ថិតនៅប្រទេសអាហ្វ្រិក
៣ បឹង Mount Pinabuto ស្ថិតនៅប្រទេសហ្វ៊ីលីពីន
៤ បឹង Quilotoa ស្ថិតនៅប្រទេសអេក្វាទ័រ
៥ បឹង Kelimutu ស្ថិតនៅប្រទេសឥណ្ឌូណេស៊ី
៧ បឹង Licancabur ស្ថិតនៅប្រទេសស៊ីលី
៨ បឹង Main Crater Lake at Vulcan Point ស្ថិតនៅប្រទេសហ្វ៊ីលីពីន
៩ បឹង Mount Katmai ស្ថិតក្នុងរដ្ឋអាឡាស្កាសហរដ្ឋអាមេរិក
១០ បឹង Viti Geothermal ស្ថិតនៅប្រទេសអុីស្លង់
១១ បឹង Kerid ស្ថិតនៅប្រទេសអុីស្លង់
១២ បឹងយក្សឡោម ស្ថិតក្នុងខេត្តរតនគិរីប្រទេសកម្ពុជា
១៣ បឹង Deriba ស្ថិតក្នុងប្រទេសស៊ូដង់
១៤ បឹង Mount Ruapehu ស្ថិតក្នុងប្រទេសនូវែលសេឡង់
១៥ បឹង Okama ស្ថិតក្នុងប្រទេសជប៉ុន។