អបអរសាទរ!! រដ្ឋាភិបាលវៀតណាមលែងយកពន្ធឡាននាំចូល ព្រោះចង់អោយប្រជាជនមានឡានថ្មីតម្លៃថោកជិះ

45

កាលពីដើមឆ្នាំ ២០១៩នេះ រដ្ឋាភិបាលវៀតណាមបានប្រកាសលើកលែងពន្ធនាំចូលរថយន្តពីបណ្តាប្រទេសផ្សេងៗទាំង៩នៅអាស៊ាន ដើម្បីជួយសម្រួលឲ្យប្រជាជនរបស់ខ្លួនបានឡានថ្មីតម្លៃថោកប្រើលើការងារ និងការធ្វើដំណើរ ក៏ដូចជាជួយដៃគូអាជីវកម្មលក់រថយន្តបានកាន់តែច្រើនឡើងផងដែរ។​

ការលើកលែងពន្ធនាំចូលរថយន្តនេះ បានធ្វើឲ្យក្រុមហ៊ុនជាច្រើនរួមមាន ក្រុមហ៊ុន Toyota ក្រុមហ៊ុនHyundai និងក្រុមហ៊ុនផ្សេងទៀត សម្រេចលក់បញ្ចុះតម្លៃរថយន្តរបស់ខ្លួនចន្លោះពី ២,១០០ដុល្លារអាមេរិក ដល់ជិត៣,០០០ពាន់ដុល្លារអាមេរិកឯណោះ ខណៈរថយន្តជាង៥ពាន់គ្រឿងត្រូវបាននាំចូលមកលក់ក្នុងប្រទេសវៀតណាមកាលពីខែមិនា កើនឡើងជិត២ដង ធៀបនឹងខែកុម្ភៈ។​ ប្រទេសដែលទទួលបានផលចំណេញច្រើនជាងគេពីការនាំចេញរថយន្តរបស់ខ្លួនទៅកាន់ប្រទេសវៀតណាម គឺប្រទេសថៃ និងឥណ្ឌូនេស៊ី ជាបណ្តុំរោងចក្រផលិតផលរថយន្តធំៗជាច្រើន។