ឈានចូលវ័យ ២០ឆ្នាំ សូមចាប់ផ្តើមធ្វើរឿងទាំងនេះ ប្រយ័ត្នអ្វីៗហួសពេល​ ស្តាយក្រោយអស់មួយជីវិត

57

នៅពេលអ្នក ឈានដល់អាយុវ័យ២០ឆ្នាំក្រាស់​ គឺអ្នកលែងស្ថិតក្នុង វ័យកុមារ ឬវ័យជំទង់ទៀតហើយ តែជាវ័យមួយ ដែលវ័យត្រូវចេះ ឈោងចាប់នូវអ្វី ដែលពិតប្រាកដទៅថ្ងៃក្រោយ។ ចុះអ្នកដឹងទេថា នៅពេលចូលដល់វ័យនេះ តើអ្នកគួរតែដឹង និងធ្វើអ្វីខ្លះ កុំឲ្យសោកស្តាយ ទៅថ្ងៃក្រោយ?

១) ជ្រើសរើសមិត្តភក្តិ

ចាប់តាំងពីថ្ងៃ ដែលអ្នកដឹងក្តី រហូតមកទល់ពេលនេះ គឺអ្នកបានជួបនឹងមនុស្សជាច្រើន។ ហើយក្នុងនោះដែរ ក៏មានអ្នកខ្លះ នៅតែល្អ និងអ្នកខ្លះ បានផ្លាស់ប្តូរផងដែរ។ ដូច្នេះនៅពេលនេះ វាគួរតែដល់ពេល អ្នកជ្រើសរើស មិត្តណាដែលគូរអ្នក រាប់អាន និងមិត្តណា ដែលអ្នកគួរតែបោះបង់ចោល។ អ្នកគួរតែ រក្សាមនុស្សល្អ នៅក្បែរខ្លួនរបស់អ្នក ដើម្បីបន្តមិត្តភាពជាបន្តទៀត។

២) ដល់ពេលដែលអ្នកចេះកែច្នៃផ្ទះរបស់អ្នក

វាគួរតែដល់ពេល ដែលអ្នកចេះកែច្នៃ លម្អ ផ្ទះរបស់អ្នក ព្រោះអ្នកមិនមែនជាមនុស្សក្មេងបន្តទៀតនោះទេ តែជាវ័យដែលអ្នក ត្រូវមាន អ្វីជារបស់ខ្លួនឯង និងផ្លាស់ប្តូរ នូវអ្វីដែលចាស់ចេញ។ ក្នុងនោះដែរ អ្នកគួរតែ យកពេលខ្លះ ដើម្បីកែច្នៃផ្ទះអ្នក ឲ្យសាកសម និងស្អាតជាងមុន។

៣) គួរតែដល់ពេល ដែលអ្នកចាកចេញពីផ្ទះ ដើម្បីឃើញពិភពលោកខាងក្រៅ

ពាក្យថា ចេញពីផ្ទះ មិនមែនឲ្យអ្នក ចាកចេញពីកន្លែងដែលរស់នៅនោះទេ គឺចង់មានន័យថា អ្នកគួរតែរៀនប្រើជីវិត នៅខាងក្រៅផ្ទះ ដូចជា ចេញធ្វើការ រកស៊ី ឬបង្កើតមុខជំនាញអ្វី ដោយខ្លួនឯង មិនមែន នៅតែក្នុងផ្ទះ គ្មានគំនិតច្នៃប្រឌិតនោះទេ។ ក្នុងនោះដែរ ការធ្វើបែបនេះ គឺអាចឲ្យអ្នក ស្គាល់ពី បទពិសោធន៍ និងរឿងរ៉ាវមួយចំនួន នៅខាងក្រៅ។

៤) ពេលដែលអ្នក ត្រូវគិតពីរឿងលុយជាចំបង

លុយជារបស់មួយ ដែលមិនចាំបាច់ត្រូវការបង្រៀនពីសាលានោះទេ ព្រោះថារឿងនេះវាគួរតែ ដល់ពេលដែលអ្នកគួរតែគិត និងចេះទុកដាក់វា ឲ្យបានល្អ ដោយខ្លួនឯង។ ចូលដល់២៥ឆ្នាំ មានន័យថា អ្នកប្រាកដជាដឹងច្រើន ថារបៀបរកលុយ ឬបែងចែកយ៉ាងណានោះ។

៥) រឿងអនាគត

តើអ្នកមានអារម្មណ៍បែបណា ពេលឃើញមិត្តរបស់អ្នក ដែលមានអាយុដូចអ្នក គេរៀបការអស់? ជាការពិត មនុស្សម្នាក់ៗ តែងតែត្រូវការ ក្តីស្រលាញ់ពីអ្នកណាម្នាក់ ដើម្បីសាងជីវិតគ្រួសារជាមួយគ្នា។ អាយុ២៥ឆ្នាំ អ្នកគួរតែជ្រើសរើសដៃគូហើយ ព្រោះថា វាវ័យមួយ ដែលដល់ពេល ត្រួវគិតពីអនាគត។

៦) កុំបារម្ភគ្រប់ពេល

ឈានចូលវ័យ២៥ឆ្នាំ អ្នកត្រូវហ៊ានសម្រេចចិត្ត និងកាត់បន្ថយ ភាពបារម្ភ ឬភាពភ័យខ្លាចរបស់អ្នក។ ព្រោះថា បើមកដល់វ័យទៅហើយ អ្នកនៅតែបារម្ភ និងខ្លាចក្នុងការធ្វើអ្វីមួយ នោះជីវិតរបស់អ្នក នឹងមិនរីកចម្រើននោះទេ។ ដូច្នេះអ្វីដែលត្រូវធ្វើ គឺចាប់ផ្តើម រៀនធ្វើអ្វី ដើម្បីអនាគត ទោះបីវាទទួលលទ្ធផលបែបណា អ្នកមិនត្រូវខ្លាច និងបារម្ភច្រើនជ្រុលពេកទេ។

៧) ចង់ជោគជ័យ គួរតែនៅក្បែរមនុស្សជោគជ័យ

ដល់ពេលនេះហើយ អ្នកគួរតែ ព្យាយាមធ្វើឲ្យខ្លួនមានតម្លៃ និងថ្លៃថ្នូរ។ ដូច្នេះវាជាពេលមួយ ដែលអ្នកគួរតែគិតពីអនាគតថាអ្នកនឹង ដើរទៅផ្លូវណា។ វិធីដែលអាច ឆ្ពោះទៅកាន់ភាគជោគជ័យ ជាមួយនឹងរឿងដំបូងសម្រាប់អ្នក គឺអ្នកគួរតែ នៅក្បែរមនុស្សដែលគេ ទទួលបានជោគជ័យឲ្យបានច្រើន។ ការធ្វើបែបនេះ វាជួយឲ្យអ្នក មានគំនិតល្អៗ ក្នុងការបង្កើតនូវអ្វីដែលថ្មី ឬបង្កើតជំនួញជាដើម។ ប៉ុន្តែប្រសិនបើអ្នក យកពេលនេះ ទៅដើរជាមួយនឹង មនុស្សដែលគ្មានគោលដៅច្បាស់លាស់ នោះអ្នក នៅតែស្ថិតក្នុងស្ថានភាពដដែល គ្មានការរីកចម្រើន និងមិនជោគជ័យ។

៨) ទៅកន្លែងដែលអ្នកធ្លាប់ទៅ កាលនៅក្មេង

ថ្វីបើពេលនេះ អ្នកនៅឆ្ងាយពីកន្លែងនោះក៏ដោយ ក៏អ្នកគួរតែឆ្លៀតពេល ទៅលេងកន្លែងដែលធ្វើឲ្យ អ្នកចងចាំ កាលពីក្មេង។ ការធ្វើបែបនេះ វាអាចជួយឲ្យអ្នក មានអារម្មណ៍ល្អ និងសប្បាយរីករាយ។ ជាពិសេស ពេលអ្នកមកវិញ អ្នកនឹងមានគំនិតថ្មីៗ និងល្អ ក្រោយបានទៅកន្លែងដែលអ្នកពេញចិត្ត តាំងពីក្មេង។

៩) ចាកចេញពីការងារដែលមិនចូលចិត្ត ស្វែងរក អាជីពដែលអ្នកស្រលាញ់

ការឈានជើងទៅរកអ្វីមួយ ដែលមិនមែនជាក្តីស្រលាញរបស់អ្នក គឺវាមិនបានផ្តល់ឲ្យអ្នក នូវភាពសប្បាយរីករាយ ដែលអ្នកចង់ធ្វើនោះទេ។ ដូច្នេះវាល្មមដល់ពេល ដែលអ្នកគួរតែស្វែងរក នូវអាជីព ឬមុខរបរ ដែលអ្នកស្រលាញ់ ជាងធ្វើការ នៅកន្លែងណាមួយ ដើម្បីតែលុយ តែគ្មានក្តីសុខ។

១០) រៀនអត់អោនខ្លួនឯង

កុំព្យាយាមបន្ទោសខ្លួនឯង រហូតទាល់តែបាត់ជំនឿចិត្ត លែងចង់ធ្វើអ្វីមួយ។ អ្វីដែលអ្នកគួរតែធ្វើ គឺរៀនអត់អោនឲ្យខ្លួនឯង ពេលអ្នកធ្វើកំហុស ហើយអ្នកត្រូវរៀន ទទូលស្គាល់ និងចាប់ផ្តើម ធ្វើវាឡើងវិញ កុំឲ្យមានកំហុសទៀត។

១១) សម្រេចក្តីប្រាថ្នារបស់អ្នក

បើអ្នកមានក្តីប្រាថ្នា គួរតែព្យាយាមធ្វើវាឲ្យបាន ព្រោះថា នៅពេលនេះ អ្នកមិនមែនក្មេងទៀតឡើយ ដែលបានត្រឹមតែប្រាថ្នា តែមិនបានការពិត។ ដូច្នេះអ្នកគួរតែ រៀនសម្រេចចិត្ត ការប៉ងរបស់អ្នក ដូចជា អ្នកមានគម្រោងទិញ ផ្ទះ ឬឡានជាដើម៕
ទាំងនេះ ជាចំនុចមួយចំនួន ដែលអ្នកគួរតែដឹង និងរៀន មុនចូលវ័យ២៥ឆ្នាំ