នេះជាការសម្រេចលើការយកពន្ធនាំចូលរថយន្តមួយទឹក ដែលទើបចុះហត្ថលេខាជាផ្លូវការ រួចថ្មីៗនេះ ពីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីការដំឡើង ពន្ធនាំចូលឡានមួយទឹកនឹងឡើងថ្លៃបន្តទៀតនៅដើមឆ្នាំ ២០១៩ ខាងមុខនេះ។
សូមបញ្ជាក់ផងដែរថា កាលពីដើមឆ្នាំ ២០១៨ ក៏មានការតម្កើងពន្ធបែបនេះមួយលើកដែរ ដែលធ្វើឲ្យតម្លៃឡានមួយទឹក នាំចូលមានការកើនឡើងច្រើន។
ឧទាហរណ៍ ឡានដែលពេញនិយមសម្រាប់បច្ចុប្បន្ន៖
1/ 2001-02-03 LEXUS RX300 (ឡើងប្រហែល 4700$) ដែលធ្លាប់បង់ពន្ធនាំចូល 11600$ នោះនឹង ត្រូវឡើងបង់រហូតដល់ 16300$។ ជាប្រភេទដែលប្រឈមមុខនឹងដាច់ពូជ ព្រោះសរុបថ្លៃដឹកថ្លៃឡាន និង សេវាផ្សេងៗ ឡានមួយថ្លៃដើមលើសពី 20000$-25000$។
2/ 2001-02-03 TOYOTA HIGHLANDER V6 (ឡើងប្រហែល 4700$) ដែលធ្លាប់បង់ពន្ធនាំចូល 11600$ នោះនឹងត្រូវឡើងបង់រហូតដល់ 16300$។ ជាប្រភេទដែលប្រឈមមុខនឹងដាច់ពូជ ព្រោះសរុបថ្លៃដឹកថ្លៃឡាន និងសេវាផ្សេងៗឡានមួយគ្រឿងថ្លៃដើមលើសពី 20000$-25000$។
3/ 2004 LEXUS RX330 (ឡើងប្រហែល 6400$) ដែលធ្លាប់បង់ពន្ធនាំចូល 17400$ នោះនឹងត្រូវបង់រហូតដល់ 23800$ ។ សរុបថ្លៃដឹកថ្លៃឡាន និងសេវាផ្សេងៗឡានមួយថ្លៃដើមលើសពី 30000$-40000$។
4/ 2002-03-04 TOYOTA CAMRY (ឡើងប្រហែល4000$) ដែលធ្លាប់បង់ពន្ធនាំចូល 9100$ នោះនឹងត្រូវឡើងបង់រហូតដល់ 13000$។ ជាប្រភេទដែលប្រឈមមុខនឹងដាច់ពូជ។ ព្រោះសរុបថ្លៃដឹក ថ្លៃឡាន និងសេវាផ្សេងៗ ឡានមួយថ្លៃដើមលើសពី 19000$-22000$។
ទោះជាយ៉ាងណាយើងត្រឹមទទួលបានតារាងដំឡើងពន្ធនេះតែប៉ុណ្ណោះ(កាត់ឆ្នាំចាស់ បង់ឆ្នាំ2006) មិនទាន់មានការអនុវត្តន៍លើឡាននាំចូលណាមួយនៅឡើយទេ។ នៅចាំមើលបន្តនៅដើមឆ្នាំ ២០១៩ នេះសិន៕