មក​ពី​ធ្វើ​ការ​ហត់ ប្រពន្ធ​ចៀន​ត្រី​ខ្លោច​ឲ្យ​ហូប ស្រាប់​តែ​ប្តី​និយាយមួយម៉ាត់ធ្វើអោយប្រពន្ធស្រក់ទំាងភ្នែក…

30

ម៉ាក់របស់​ខ្ញុំ​ជា​អ្នក​ចំអិនម្ហូប​អាហារ​អោយ​គ្រួសារ​ហូបជាប្រចំាថ្ងៃ ​ថ្ងៃមួយម៉ាក់បាន​ត្រឡប់ ​ពីធ្វើ​ការ ទំាងនឿយហត់អស់កំលាំង ប៉ុន្តែម៉ាក់នៅតែ ធ្វើ​ម្ហូប​ឲ្យ​ពួក​យើង​ញ៉ាំ​ដូច​រាល់​ដង។

ពេល​ហូបបាយ ម៉ាក់​បាន​លើក​ចាន​ត្រី​ដែលចៀន​ខ្លោច​​ក្រៀម​មួយ​ចាន​ដាក់​នៅ​ពី​មុខ​ប៉ា។ ​ ខ្ញុំ​ក៏​ចាំ​មើល​ថា​ម្នាក់​ៗ​នឹង​និយាយ​ថា​ម៉េច ចំពោះ​ត្រី​ខ្លោច​ដែល​ម៉ាក់​ធ្វើ​នេះ។

ប៉ុន្តែ​ ប៉ា​មិន​បាន​និយាយ​អ្វី​ឡើយ ហើយ​ក៏​យក​ត្រី​មក​ទទួលទាន​តាម​ធម្មតា រួច​ក៏​បែរ​មក​សួរ​ខ្ញុំ​ថា នៅ​សាលា​រៀន​យ៉ាង​ម៉េច​ដែរ​ថ្ងៃ​នេះ។ ខ្ញុំ​នៅចាំ​បាន​ថា ម៉ាក់​បាន​និយាយ​សុំទោស​ប៉ា​សម្រាប់​ត្រី​ចៀន​ខ្លោច​នោះ​ ហើយ​ខ្ញុំ​កាន់​តែ​មិន​ភ្លេច​ចម្លើយ​របស់​ប៉ា ដែល​គាត់​បាន​និយាយ​ថា

“អូ! បង​ចូល​ចិត្ត​ត្រី​ក្រៀម​ៗ​អីចឹង ឆ្ងាញ់​ណាស់​ម៉ាក់​វា”។

យប់​បន្ទាប់​មក​ ខ្ញុំ​ក៏​មាន​សំនួរ​មួយ​ដែលចេញក្នុង​ចិត្ត ​ថា “ប៉ា​ចូល​ចិត្ត​ត្រី​ខ្លោច​មែន​អត់?”

ប៉ា​អង្អែល​ក្បាល​ខ្ញុំ និង​តប​វិញ​ថា “ម៉ាក់​កូន​ធ្វើ​ការ​ហត់​ពេញ​មួយ​ថ្ងៃ​ហើយ គ្រាន់​តែ​ត្រី​ខ្លោច​មួយ វា​មិន​ធ្វើ​ឲ្យ​អ្នក​ណា​កើត​អី​ទេ តែ​ពាក្យ​សម្ដី​រករឿង​គ្នា​ទៅ​វិញ​ទេ ដែល​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​ជាមួយ​គ្នា”។
គំនិត​អប់រំ៖

– ជីវិត​មនុស្ស​យើង ពោរពេញ​ដោយ​កំហុស ហើយ​ម្នាក់​ៗ​ក៏​មិន​បាន​កើត​មក​ល្អ​ឥត​ខ្ចោះ​នោះ​ដែរ ខ្លួន​យើង​ផ្ទាល់​ក៏​​ធ្លាប់​មាន​កំហុស និង​មិន​មាន​អ្វី ល្អ​ណាស់ណា​ជាង​អ្នក​ដទៃ​ដែរ។

– តែ​អ្វី​ដែល​យើង​រៀន​សូត្រ​បាន​​ពី​ជីវិត​នេះ​គឺ “ការ​ទទួល​យក​កំហុស​ ឬ​ភាព​ខ្វះ​ខាត​គ្នា​ទៅ​វិញ​ទៅ​មក ក៏​ដូច​ជា​ការ​រីករាយ​នឹង​ទទួល​យក​​ចំណុច​ខុស​គ្នា​របស់​បុគ្គល​ម្នាក់​ៗ គឺ​ជា​រឿង​សំខាន់​ក្នុង​ការ​រក្សា​ជីវិត​គ្រួសារ ឲ្យ​មាន​ក្ដី​សុខ និង​ស្ថិតស្ថេរ​យូរ​អង្វែង” ៕

– ត្រូវចេះអត់អោនអោយគ្នា ទើបជីវីតក្នុងគ្រួសារមានសុភមង្គល។