ចាក់ដោតពេកហើយ!! ខ្ញុំប្រើទូរស័ព្ទថ្លៃ 1350$ តែខ្ញុំនៅបន្ទប់ជួល ៤ម៉ែត្រ៤ជ្រុងថ្លៃ ៧០$ក្នុងមួយខែ ឯគេវិញប្រើទូរស័ព្ទថ្លៃ100$ នៅផ្ទះល្វែងថ្លៃខ្ទង់ម៉ឺនដុល្លារ

49

ខ្ញុំប្រើទូរ​​​​​​​​​​​​​​​​ស័ព្ទថ្លៃ$ 1350$តែខ្ញុំនៅបន្ទប់ជួល៤ម៉ែត្រ៤ជ្រុងថ្លៃ$៧០ក្នុងមួយខែ ឯគេវិ​​​​​​​​​​​​​​​​​​​​​​​ញប្រើទូរស័ព្ទថ្លៃ$១០០ នៅផ្ទះល្វែង​​​​​​​​​​ថ្លៃខ្ទង់ម៉ឺនដុល្លារ។

បើខ្ញុំចង់​​​​​​​​​​​​​បានម៉ូតូថ្មី ខ្ញុំបង់រំលស់ ចង់បានកុំព្យូទ័រថ្មី ក៏បង់រំលស់។ សួរថា១០​​​​​​​​​​​​​​​​​​​​​​​ឆ្នាំក្រោយខ្ញុំសល់អ្វីខ្លះទេ? ចម្លើយគឺសល់ សល់ទូរស័ព្ទកញ្ចាស់មួយគ្រឿង ម៉ូតូហួសស៊េរីមួយគ្រឿង កុំព្យូទ័រគាំងត្រូវចូលជា​​​​​​​​​​​​​​​​​ងជាប្រចាំមួយគ្រឿង និងត្រូវធ្វើការដើម្បីបង់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រំលស់សម្ភារៈផ្សេងទៀតដែលចិត្តភ្លើតភ្លើនស្ទើរភ្លើងរបស់ខ្ញុំចង់បាន។

ចុះពេលចង់បា​​​​​​​​​​​នប្រពន្ធ សួរថាគេមានបង់រំលស់ដែរឬអត់? ចម្លើយគឺ ប្រពន្ធមិនមែ​​​​​​​​​​​​​​នiPhone ទេ។

អ៊ីចឹងសួរ​​​​​​​​​ថាត្រូវធ្វើម៉េចដើម្បីបានប្រពន្ធ? ចម្លើយងាយគឺខំរកលុយ សន្សំទុកទៅដណ្តឹងគេ​​​​​​​​​​​ទៅ គ្មាននរណាគេឲ្យកូនគេ​​​​​​​​​​ទៅស៊ីអំបិលប្រហុកជាមួយលោកឯងទេ។

ជូនទៅអស់លោកអ្នកដែលចង់ទិញសម្ភារៈដើម្បីលម្អសំបកកាយខាងក្រៅ​​​​​​​​​​ហួសសមត្ថភាព។សូមទោសបេីខ្ញុំយាយទៅ​​​​​​​​​បះពាល់ដល់អ្នកខ្ញុំគ្រាន់តែចង់យាយអោយមនុស្សមួយចំនួនតូ​​​​​​​​​ចប៉ុណ្ណេះ​​ ៕

Credit: ហ៊ា៚ ធិន