សូមសរសេរទឹកចិត្តបងស្រី! គ្រាន់ឃើញប្តីភ្លាមស្ទុះទៅឱបទោះដឹងថាប្តីជាមនុស្សវិលកចរិតព្រោះតែ….

175

កាលពីពេលថ្មីៗនេះ មានរូបភាពប៉ុន្មានសន្លឹកបង្ហាញពីស្ត្រីម្នាក់ឈរឱបបុរសម្នាក់ទៀតដែលគេអះអាងថាជនជនវិកលចរិត ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍ជាខ្លាំង ព្រោះមូលហេតុដែលស្ត្រីម្នាក់នោះគាត់ហ៊ានឈរឱបបែបនេះ នោះគឺដោយសារតែបុរសវិកលចរិតម្នាក់នោះ ជាអតីតស្វាមីរបស់ដែលបែកគ្នាអស់រយៈពេលជាយូរមកហើយ។

តាមប្រភពបានបង្ហើបឲ្យដឹងថា បុរសជាអតីតប្តីជាមនុស្សស្លូតបូតមិនចេះរករឿងអ្នកណាម្នាក់ឡើយ បើទោះបីជាខ្លួនធ្លាក់ក្នុងសភាពជាមនុស្សវិកលចរិតក៏ដោយ។ ប្រភពបន្តថា កាលពីមុនគាត់ធ្លាប់បួសរៀនសូត្រជាមនុស្សចេះដឹងណាស់ ស្រាប់តែមួយរយៈក្រោយនេះគាត់ប្រែជាមនុស្សវិកលចរិត ធ្វើឲ្យប្រពន្ធក៏ដូចជាបងប្អូន អ្នកជិតខាងមានក្តីអាណិតចំពោះគាត់ជាខ្លាំង។

ស្ត្រីជាប្រពន្ធខានបានជួបមុខប្តីរបស់គាត់អស់ពេលជាយូរមកហើយ បានជាគាត់នឹករហូតដល់ចាប់ឱបស្ទើរពុំលែងបែបនេះ អ្នកទាំង២ធ្លាប់មានអនុស្សាវរីយ៍ជាច្រើនជាមួយគ្នា ចាប់តាំងពីថ្ងៃចាប់ដៃគ្នាជាលើដំបូង។ រឿងដែលកាន់តែអាសូរទៀតនោះគឺ លោកពូជាមនុស្សវិកលចរិត មិនហូបរបស់ដែលអ្នកដទៃឲ្យទាល់តែសោះ បើឲ្យគាត់នោះគាត់នឹងបោះចោលភ្លាម គាត់ហូបតែកាកម្លូរដែលសល់ពីលោកគ្រូសូត្រនៅឯវត្តនិងរបស់ដែលសល់តែប៉ុណ្ណោះ។

ក្រោយឃើញពីទឹកចិត្តរបស់ស្ត្រីជាប្រពន្ធ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកកោតសរសើរចំពោះទឹកចិត្តគាត់ជាខ្លាំង ថាគាត់ពិតជាស្មោះចំពោះប្តី បើទោះបីដឹងថាប្តីជាមនុស្សវិកលចរិត នៅតែមិនប្រកាន់មិនស្អប់ខ្ពើម អ្នកខ្លះទៀតបានសរសើរថា ក្នុងលោកនេះប្រហែលគ្មានមនុស្សស្មោះដូចបងស្រីច្រើននោះទេ៕