ខេត្តកណ្តាល៖ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះតុលាការខេត្តកណ្តាលបានសម្រេចឃំុខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចបេះផ្លែស្វាយ២៤ផ្លែ បណ្តោះអាសន្ន ហើយ ដែលបានលួចបេះស្វាយកាលពីថ្ងៃសៅរ៍ ១រោច ខែ២៤ផ្លែភទ្របទ ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង២១:៣០នាទីនៅ ចំណុចចំការស្វាយនៅភូមិកោះតេជោ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
បើតាមសមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះឈ្មោះ ស៊ុនសុខណា ភេទប្រុយ អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិឃុំកើតហេតុ។ចំណែកជនសង្ស័យឈ្មោះ ទន់ វី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិឃុំកើតហេតុ(ឃាត់ខ្លួន)។
ចំពោះវត្ថុតាងចាប់យក៖ទូកឈើ១គ្រឿង ផ្លែស្វាយចំនួន២៤ផ្លែ ទូរស័ព្ទអិនចុចពិលពណ៌ខ្មៅ០១គ្រឿងពិលពាក់ក្បាល១សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។
សមត្ថកិច្ចបន្តថានៅមុនពេលកើតហេតុខាងលើជនរងគ្រោះ បានទៅចាំឃ្លាំមើលចោរលួចបេះផ្លែស្វាយ នៅពេលនោះក៍បានឃើញជនសង្ស័យជិះទូកដោយមានពិលពាក់នៅក្បាលសំដៅមកចំការស្វាយរបស់ខ្លួន (ជនរងគ្រោះ) រួចធ្វើសកម្ម ភាពបេះផ្លែស្វាយយកទៅដាក់លើទូកពេលនោះជនរងគ្រោះបានស្ទុះទៅចាប់យកផ្លែស្វាយដាក់លើទូករួចអុំទូកមកផ្ទះនឹងបានទៅប្រាប់ឪពុកជនសង្ស័យថា ៖កូនពូឯងលួចបេះស្វាយខ្ញុំបន្ទាប់មកក៍បានទៅរាយការណ៍ប្រាប់លោកមេភូមិ។
លុះដល់ថ្ងៃទីថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៧.០០នាទី ជនរងគ្រោះបានមកប្តឹងកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំ។
ក្រោយទទួលបានពាក្យបណ្តឹងកំលាំងប៉ុស្តិ៍បានចុះដល់ កន្លែងកើតហេតុក៌ឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងមកប៉ុស្តិ៍ដើម្បីសួរនាំ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនគេពិតជាបានធ្វើសកម្មភាពលួចបេះស្វាយរបស់ជនរងគ្រោះពិតប្រាកដមែន ធ្លាប់ធ្វើសកម្មភាពលួចបេះផ្លែស្វាយប្រជាពលរដ្ឋក្នុងភូមិកោះតេជោ នឹងធ្លាប់ប្រើប្រាស់គ្រឿងញៀនទៀតផង។