សូមជូនដំណឹងដល់បងប្អូនសិល្បករសិល្បការិនីទាំងអស់ សមាគមសិល្បករខ្មែរ នឹងទៅចូលរួមគោរពវិញ្ញាណក្ខន្ធរបស់លោកពូសានម៉ៅថ្ងៃនេះ សពគាត់តម្កល់នៅវត្តព្រែកប្រា សូមបងប្អូនទៅជូនដំណើរគាត់ជាលើកចុងក្រោយផង។ សូមទំនាក់ទំនងលេខទូរសព្ទ ០១២ ៨២៥ ៧៣៦
របស់គ្រួសារគាត់ផ្ទាល់ ដើម្បីចូលបុណ្យតាមសទ្ធាជ្រេះថ្លា។គួររំលឹកផងដែរថា តារាកំប្លែង លោកធូ ចំរ៉ុង ហៅនាយ សាន ម៉ៅ បានធ្លាក់ខ្លួនឈឺធ្ងន់ភ្លាមៗ និងត្រូវបានក្រុម គ្រួសារដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ ដោយសារជំងឺបេះដូង និងទឹក កនុងសួតធ្ងន់ធ្ងរ កាលពីថ្ងៃទី១៧ ខែមីនា
ឆ្នាំ២០១៨ ខណៈលោកមានជំងឺប្រចាំកាយផង គឺជំងឺលើសជាតិស្ករ ផងដែរ។ បន្ទាប់មក ក្រុមគ្រួសាររបស់លោកក៏បានសម្រេចបញ្ជូនលោកទៅបន្តការព្យាបាលប្រទេសថៃ ។