លោកឈាង វុន៖ ប្រាក់ចំណូលរដ្ឋ បាត់បង់ដោយសារ កម្មករធ្វើពុតជាឈឺ កេងបន្លំប្រាក់ បសស

រដ្ឋសភា​កំពុង​ធ្វើ​សេចក្តី​ព្រាងច្បាប់​ដើម្បី​ចាត់វិធានការ​លើ​វេជ្ជបណ្ឌិត​ ​និង​អ្នកជំងឺ​ដែល​ឃុបឃិត​គ្នា​កេង​បន្លំ​ថ​វិការ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ ​ដោយ​ការ​ទូរ​ទាត់​ថ្លៃ​ចំណាយ​លើ​ការ​ព្យាបាល​ក្លែងក្លាយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​ ​ឈាង​ ​វុន​ ​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​សហប្រតិបត្តិ​ការអន្តរជាតិ​ ​ព័ត៌មាន​ ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​រដ្ឋសភា​ ​បាន​និយាយ​កាលពី​ម្សិលមិញ​ថា​ ​ប្រាក់ចំណូល​រដ្ឋ​ត្រូវ​បាន​បាត់បង់​តាមរយៈ​ការ​ឃុបឃិត​ក្លែងបន្លំ​ ​ពាក់ព័ន្ធ​នឹង​អ្នក​ដែល​ធ្វើពុត​ជា​ឈឺ​ដើម្បី​ទទួល​បានការ​ឈប់សម្រាក​ពី​ការងារ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​បាន​និយាយ​ថា​គ្រូពេទ្យ​ ​និង​អ្នក​ជម្ងឺ​ឃុបឃិត​គ្នា​ដោយ​ការចែក​លុយ​ដែល​បាន​ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ ​តាមរបៀប​គ្រូពេទ្យ​ចេញ​វិក្កយបត្រ​សម្រាប់​ការ​ព្យាបាល​។​ ​លោក​បាន​កត់សម្គាល់​ថា​ ​គណៈកម្មាធិការ​អ​ចិន្ត្រៃយ៍​របស់​សភា​នឹង​ពិភាក្សា​លើ​សេចក្តី​ព្រាងច្បាប់​នេះ​ ​ក្នុង​សម័យប្រជុំ​ពេញអង្គ​នៅ​ថ្ងៃសុក្រ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បាន​មានប្រសាសន៍​ថា​“​ ​វា​មិន​ត្រឹមតែ​មន្ត្រី​រាជការ​ដែល​ចូលរួម​ប៉ុណ្ណោះទេ​ ​ប៉ុន្តែ​កម្មករ​ក៏​ឃុបឃិត​គ្នា​ជា​មួ​យម​ន្ទី​ពេទ្យ​បង្អែក​ ​និង​មន្រ្តី​មណ្ឌលសុខភាព​មួយចំនួន​ដើម្បី​ចេញ​លិខិត​សម្រាក​ព្យាបាល​ ​និង​ចេញ​វិ​ក័យ​ប័ត្រ​គិត​ប្រាក់​ពី​បេឡា​ជាតិ​សន្តិសុខ​ផង​ដែរ​”​ ​។​ ​តាមពិត​ពួកគេ​មិន​ឈឺ​ទេ​ ​ហើយ​ពួកគេ​គ្រាន់តែ​ចង់​សម្រាក​នៅផ្ទះ​ប៉ុណ្ណោះ​”​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​បាន​បន្ថែម​ថា​ ​“​ដូច្នេះ​រដ្ឋ​នឹង​ខាតបង់​ចំណូល​ ​ហើយ​និយោជក​ក៏​បាត់បង់​កម្លាំង​ពលកម្ម​ ​ដោយសារតែ​ការ​ឈប់សម្រាក​ឈឺ​”​។​ ​ប៉ុន្តែ​លោក​មិនបាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ចំនួន​ប្រាក់ចំណូល​ ​ដែល​បាន​បាត់បង់​តាមរយៈ​ការ​បន្លំ​នោះ​ទេ​។​

​លោក​ ​ហេង​ ​សួរ​ ​អ្នកនាំពាក្យ​ក្រសួងការងារ​បាន​និយាយ​កាលពី​ម្សិលមិញ​ថា​ ​ក្រសួង​មិនទាន់​ទទួល​បាន​របាយការណ៍​អំពី​ការបោកប្រាស់​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ទេ​ ​ប៉ុន្តែ​គាំទ្រ​ចំពោះ​ការ​ប្រឹងប្រែង​ចាត់វិធានការ​តាមច្បាប់​ប្រឆាំង​នឹង​ការ​ក្លែងបន្លំ​នេះ​។​

​លោក​បាន​មានប្រសាសន៍​ថា​ ​“​យើង​មិនទាន់​បាន​ទទួល​របាយការណ៍​ពីរ​ដ្ឋ​សភា​នៅឡើយ​ទេ​”​។​ ​យើង​កំពុង​រង់ចាំ​សហការ​ជាមួយ​រដ្ឋសភា​ដើម្បី​ស៊ើបអង្កេត​ ​និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​”​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​ ​សន​ ​ជ័យ​ ​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ ​លោក​ស្វាគមន៍​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​របស់ក្រ​សួង​ ​ក្នុង​ការ​ចាត់វិធានការ​តាមច្បាប់​ប្រឆាំង​នឹង​មណ្ឌលសុខភាព​ ​និង​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​ឯកជន​ ​ដែល​ឃុបឃិតជាមួយ​អ្នកជំងឺ​ដើម្បី​បោកប្រាស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​។​

​លោក​បាន​មានប្រសាសន៍​ថា​ ​មាន​ករណី​អ្នកជំងឺ​រៀបចំ​ជាមួយ​វេជ្ជបណ្ឌិត​ ​ដើម្បី​ទទួល​បានការ​ឈប់សម្រាក​ឈឺ​ ​ហើយ​ពួកគេ​ចែក​ប្រាក់សំណង​ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ ​សម្រាប់​ការ​ចំណាយ​លើ​ថ្លៃ​ព្យាបាល​ជំងឺ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​មានប្រសាសន៍​ថា​ ​“​វា​ជា​អំពើពុករលួយ​ក្នុង​ការ​ចេញ​លិខិតបញ្ជាក់​ពេទ្យ​ ​និង​ដើម្បី​ទាមទារ​ប្រាក់​ពីរ​ដ្ឋ​ ​ដូច្នេះ​យើង​គាំទ្រ​បទបញ្ជា​របស់​រដ្ឋាភិបាល​ ​ដើម្បី​ចាត់វិធានការ​ផ្លូវច្បាប់​ប្រឆាំង​នឹង​ករណី​ប្រភេទ​នេះ​”​ ​។​ ​ពួកគេ​កំពុង​ធ្វើឲ្យ​រដ្ឋ​បាត់បង់​ថ​វិការ​ជាតិ​”​។​

​កាលពី​ខែសីហា​ ​លោកនាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ ​បាន​អនុម័ត​សេចក្តី​ព្រាងច្បាប់​នេះ​ ​ដើម្បី​ពង្រីក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ ​ដើម្បី​ផ្តល់​នូវ​បណ្តាញ​សន្តិសុខ​ហិរញ្ញវត្ថុ​សម្រាប់​មន្ត្រី​រាជការ​ ​និង​អ្នក​ដែល​នៅក្នុង​វិស័យ​ឯកជន​ ​និង​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​