អុញនុះ! ផ្អើលកាបូប Dior ចោម ច័ន្ទ មានរូត ស្រាប់តែភរិយាសេដ្ឋីម្នាក់បញ្ចេញរបស់ពិត ហើយសរសេរថា…

613

​គ្រប់គ្នា​ប្រាកដជា​បាន​ជ្រួតជ្រាប​ច្បាស់​ហើយ​ថា​ ​មួយ​ថ្ងៃ​ៗ​អ្នកនាង​ ​ចោម​ ​ច័ន្ទ​ ​បងស្រី​របស់​ ​ដេ​ននី​ក្វាន់​ ​តែងតែ​ ​Live​ ​លក់​កា​បូ​បប្រេនៗ​តម្លៃ​រាប់ពាន់​ដុល្លារ​ ​ហើយ​បា​នប​រង​ការចោទប្រកាន់​ពី​មហាជន​ថា​ ​លក់​របស់​ក្លែងក្លាយ​ ​។​ ​អ្វី​ដែល​ធ្វើ​ឱ្យ​គេ​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​ថែមទៀត​នោះ​ ​ថ្មី​ៗ​នេះ​ ​ចោម​ ​ច័ន្ទ​ ​បាន​បង្ហោះ​រូប​កាន់លុយ​ទាំង​បាច់​ៗ​ ​ព្រមទាំង​មាន​បង្ហាញ​កាបូប​ម៉ាក​ល្បី​ ​Dior​ ​តែ​អ្វី​ដែល​គួរ​ឱ្យ​សោកស្ដាយ​កាបូប​នោះ​មាន​រូត​ ​ផ្ទុយ​ស្រឡះ​ពី​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន​ថា​ ​កាបូប​ ​Dior​ ​គ្មាន​រូត​នោះ​ទេ​ ​។​

​កាន់តែ​គួរ​ឱ្យ​ចាប់អារម្មណ៍​ថែមទៀត​នៅ​ថ្ងៃទី​ ​០៣​ ​តុលា​ ​២០១៩​ ​នេះ​ភរិយា​ឧកញ៉ា​ ​ដួង​ ​ឆាយ​ ​ជា​សេដ្ឋី​ស្រុកខ្មែរ​ ​បាន​បង្ហោះ​រូប​ប៉ុន្មាន​សន្លឹក​ ​ជាមួយ​កាបូប​ម៉ាក​ ​Dior​ ​ហើយ​មាន​ម៉ូត​ដូចគ្នា​បេះ​បិត​នឹង​កាបូប​ ​ចោម​ ​ច័ន្ទ​ ​ដែរ​តែ​គ្មាន​រូត​នោះ​ទេ​ ​ដែល​បញ្ជាក់​ថា​ ​កាបូប​របស់​ ​លោកជំទាវ​ ​ដេត​ ​ម៉ាលី​ណា​ ​ជា​របស់​ពិតប្រាកដ​ ​។​ ​ ​លោកជំទាវ​ ​ម៉ាលី​ណា​ ​បាន​បង្ហោះ​រូប​មធ្យម​ងំ​ថែមទាំង​សរសេរ​សារ​ថា​ ​«​តាមផ្លូវ​ទៅ​ប្រលាន​យន្តហោះ​ត្រឡប់ទៅ​ភ្នំពេញ​វិញ​?នឹកកូនស្រីភឺលណាស់ម​កកូរ៉េចោលអូន ​៥​ ​ថ្ងៃ?​? ​ ។ កាបូប Dior ល្បីណាស់ឥឡូវ តែសំខាន់កាបូបខ្ញុំអត់​មាន​រ៉ូតចឹ​ងសម្រាប់ដាក់អីវ៉ាន់ប្រើប្រាស់ ៕»​ ​