អុញនោះ!!​ មេ​សហជីពសុំឲ្យឯកឧត្តម​​ ឈាង​ វុន​​ បង្ហាញភស្តុតាង​ដែលចោទកម្មករ​ធ្វើពុតឈឺ​ កឹបកេង​លុយ ​ប.ស.ស​

2365

(ភ្នំពេញ)៖ ប្រធាន​សភាសម្ព័ន្ធសហជីពជាតិកម្ពុជា លោក សោម អូន ប្រតិ​កម្មទៅនឹងការលើកឡើងរបស់ឯកឧត្តម ​ឈាង​ ​វុន​ ​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​សហប្រតិបត្តិ​ការអន្តរជាតិ​ ​ព័ត៌មាន​ ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​រដ្ឋសភា​ ​ដែលបានចោទថា កម្មករធ្វើពុតជាឈឺ ដើម្បីកេងបន្លំប្រាក់ ប.ស.ស ដែលធ្វើឲ្យបាត់បង់ប្រាក់ចំណូលរដ្ឋ។

លោក សោម អូន បានសរសេរនៅលើទំព័រហ្វេសប៊ុកនៅរសៀលថ្ងៃទី៣ ខែតុលានេះថា៖ «ឯកឧត្តម​ ឈាង​​ វុន​ គួរបង្ហាញឯកសារផ្កូវការដែលចោទថា កម្មករបានក្លែងធ្វើពុធជាឈឺ ក្នុងគោលបំណងកេងកឹបថវិកា ប.ស.ស។ ម្យ៉ាងទៀតឯកឧត្តមគួរតែកែសម្រួលពាក្យ​ដោយនិយាយត្រឹមថា​“ កម្មករខ្លះ​រឺ​មួយចំនួនតូច ”​ បានហើយ ពីព្រោះការប្រើពាក្យ “ កម្មករ”​ គឺវាទូទៅពេកនាំអោយប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់កម្មករ​ជាង១លាននាក់ ហើយភាគច្រើនបំផុត​ដែល​ពួកគាត់ល្អ​»។

គួរជម្រាបថា ឯកឧត្តម​ ឈាង​ វុន​ កាលពី​ម្សិលមិញបានលើកឡើង​ថា ប្រាក់ចំណូល​រដ្ឋ​ត្រូវ​បាន​បាត់​បង់​​តាមរយៈ​ការ​ឃុបឃិត​ក្លែងបន្លំ​ ​ពាក់ព័ន្ធ​នឹង​អ្នក​ដែល​ធ្វើពុត​ជា​ឈឺ​ ដើម្បី​ទទួល​បានការ​ឈប់​សម្រាក​ពី​ការងារ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឯកឧត្តមបញ្ជាក់ថា គ្រូពេទ្យ​ ​និង​អ្នក​ជំងឺឃុបឃិត​គ្នា​ដោយ​ការចែក​លុយ​ដែល​បាន​ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (ប.ស.ស)​ ​ដោយគ្រូពេទ្យ​ចេញ​វិក្កយបត្រ​សម្រាប់​ការ​ព្យាបាល​៕