ភ្នំពេញ៖ នៅរសៀលថ្ងៃនេះលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ នាទីក្រុងបាងកក ប្រទេសថៃ ក្រោយពីបានសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត។ យ៉ាងណាអាការៈជម្ងឺរបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏មិនទាន់ដឹងនៅឡើយ យ៉ាងណាក៏មានមហាជនជាច្រើនបានជូនពរឲ្យលោកឆាប់ជាសះស្បើយពីជម្ងឺផងដែរ។
សូមបញ្ជាក់ថាកាលពីព្រឹកថ្ងៃទី០៤ ខែតុលា ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់, ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ បានអញ្ជើញចុះសួរសុខទុក្ខ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត៕