អុញនោះ!! ថៃត្រៀមប្តឹង ស្ថានីយ៌ទូរទស្សន៍ខ្មែរប៉ុស្ត៌លេខ ៥ ក្រោយផ្ទុះការរិះគន់រឿង “ពិសស្នេហ៍” ថាចម្លងពីថៃទាំងស្រុង

151

ក្រោយផ្ទុះការរិះគន់មួយពេញបណ្តាញសង្គមថៃ ពាក់ព័ន្ធការចោទថារឿងភាគទូរទស្សន៍ខ្មែរ “ពិសស្នេហ៍” របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានលួចចម្លងរឿងពីរឿងល្បីរបស់របស់ថៃ “Pidsawat” នៅពេលនេះក៏មានព័ត៌មានចុះផ្សាយថា អ្នកដឹកនាំក្នុងរឿងថៃមួយនេះកំពុងរៀបចំឯកសារប្ដឹងផ្ដល់ហើយ។

កាលពីថ្ងៃទី៣ ខែតុលា ម្សិលមិញនេះ អ្នកលេងបណ្ដាញសង្គមថៃបានបង្ហោះរូបភាពប្រៀបធៀបរវាងរឿងថៃ និងរឿងខ្មែរទាំងពីរ គឺរឿងភាគទូរទស្សន៍ “ពិសស្នេហ៍” ដែលសម្តែងដោយកញ្ញា ព្រះកាយច័ន្ទ, ទឹម រដ្ឋា និងលោក សូ ឆានី ថាមានឈុតឆាកដូចគ្នាបេះបិទទៅនឹងរឿងភាគថៃ “Pidsawat” ដែលសម្តែងដោយ Nune Woranut និង Pong Nawat។ ការបង្ហោះនេះបានបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាជនថៃមកលើភាគីកម្ពុជា។

ក្រុមអ្នកលេងបណ្ដាញសង្គមថៃបានចោទប្រកាន់ធ្ងន់ៗថាសាច់រឿងខាងលើនេះត្រូវបានលួចចម្លងពីរឿងថៃសុទ្ធសាធ និងសង្ស័យថាមិនបានទិញកម្មសិទ្ធិបញ្ញាយកមកផលិតឡើងវិញនោះឡើយ។ តាមការចុះផ្សាយចុងក្រោយពីសារព័ត៌មាន Kapook នៅពេលនេះ លោក Peeramon Chomdhavat ដែលជាអ្នកដឹកនាំមួយរូបក្នុងរឿងភាគថៃ “Pidsawat” កំពុងតែរៀបចំឯកសារប្ដឹងតវ៉ាហើយចំពោះករណីនេះ ប៉ុន្តែថាតើនឹងមានដំណោះស្រាយបែបណាទៀតនោះ គឺមានតែរង់ចាំតាមដានបន្ត ៕