(មានវីដេអូ) នារីបរទេសម្នាក់ ជិះកង់បី ទៅមើលប្រាសាទអង្គរវត្តពេលព្រឹកព្រលឹម ស្រាប់តែត្រូវចោរឆក់បណ្តាលឲ្យធ្លាក់ពីលើតុកតុករបួស ពេលទៅប្តឹងប៉ូលីសគេថាធ្វើការមិនកើតទេ

220

កាលពីពេលថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវវីដេអូសម្ភាសន៍ទាក់ទងនារីបរទេសម្នាក់ត្រូវបានក្រុមចោរមានគ្នាបីនាក់ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពឆក់ និងវាយនារីជាជនជាតិបរទេសនោះយកកាបូប ខណៈដែលកំពុងជិះកង់បីមើលទេសភាព ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០១៩។

មុនពេលកើតហេតុនារីរងគ្រោះព្រមទាំងមិត្តភក្តិម្នាក់ទៀតបានណាត់ រុឺម៉ក់កង់បី ឲ្យមកយកនៅសណ្ឋាគារ ទៅប្រាសាទអង្គរវត្ត ពីព្រលឹមដើម្បីទៅមើលទេសភាព ដោយរុឺម៉ក់កង់បី នោះនាំគាត់ជិះទៅតាមផ្លូវតូចៗ បន្ទាប់មកនារីរងគ្រោះក៏បានសួរថា រាល់ដងជិះតាមផ្លូវធំ សួរមិនទាន់ចប់ផងក៏មានជនបីនាក់បានមកឆក់កាបូប និងវាយនារីរងគ្រោះនោះបែកមុខមាត់និងមានស្នាមរបួសដៃជើងទៀតផង។ មិនត្រឹមតែប៉ុណ្ណោះយោងតាមសម្តីជនរងគ្រោះថាគាត់បានទៅប្តឹងប៉ូលីសនៅតំបន់នោះតែប៉ូលីសនិយាយថាធ្វើការមិនកើតទេ។ នៅក្នុងកាបូបលុយ លិខិតឆ្លងដែន និងឯកសារផ្សេងៗទៀត៕ សូមស្តាប់ការសម្ភាសន៍នៅខាងក្រោម៖

ប្រភព៖ Khmernote TV