Messenger
ពិតណាស់ប្រទេសកម្ពុជាតែងតែចេញក្រដាសប្រាក់ហើយក្រដាសប្រាក់ទាំងអស់នោះគឺសុទ្ធតែប្រណិតទាំងអស់ព្រោះមានការរចនាយ៉ាងស្អាតនិងមានការយកចិត្តទុកដាក់ខ្ពស់ពីអ្នកផលិត ប្រាក់រៀលជាប្រាក់មួយប្រទេសដែលផលិតសម្រាប់ប្រទេសកម្ពុជាហើយប្រាក់រៀលនោះមានតម្លៃខ្លាំងណាស់សម្រាប់ប្រជាជនកម្ពុជា។
គួរបញ្ចាក់ផងដែរថាគ្រប់ក្រដាសប្រាក់ទាំងអស់របស់ខ្មែរគឺតែងតែមានរូបភាពរបស់បុគ្គលល្បីរបស់ខ្មែរនៅក្នុងនោះហើយមិនត្រឹមតែប៉ុណ្ណឹងទេគឺមានទេសភាពស្រស់ស្អាតជាច្រើននៅក្នុងក្រដាសប្រាក់ទាំងនោះទៀតហើយទេសភាពនិងរូបភាពផ្សេងៗដែលគេដាក់នៅក្នងក្រដាសប្រាក់ទាំងនោះត្រូវបានគេចាត់ទុកថាជារូបតំណាងដ៏មានតម្លៃខ្លាំងបំផុតរបស់ប្រទេសកម្ពុជា
ក្នុងពេលថ្មីៗនេហគណនីហ្វេសប៊ុកដែលមានឈ្មោះថា ទស្សនាសិន បានដឹង បានធ្វើការបង្ហោះក្រដាសប្រាក់ខ្មែរសម័យមុនជាច្រើនហើយថែមទាំងបានប្រាប់ឲ្យដឹងថា ៖ ទោះបីជា សម័យកាល បានផ្លាស់ប្ដូរ ផុតចូលសម័យកាលមួយ ទៅសម័យកាលមួយទៀតក៏ដោយ រូបិយប័ណ្ណក្រដាសប្រាក់ខ្មែរ ពីដើមមួយសន្លឹកណា ក៏ដូច សន្លឹកណាដែរ គឺសុទ្ធតែមាន និមិត្តសញ្ញា សុទ្ធតែជារបស់ខ្មែរ សម្គាល់ពីវប្បធម៌ខ្មែរ សម្គាល់ពីសម្បត្តិ មរតកខ្មែរទាំងអស់…..។