ស៊ែរឲ្យអ្នកម្តាយគ្រប់រូបបានដឹងផង!! មិនបាច់​លេបថ្នាំ​ទេ ចង់​ឲ្យ​កូន​កើតមក​ស​ស្អាត កុំ​ភ្លេច​ផ្លែ​ទឹកដោះ

127

ផ្លែ​ទឹកដោះ គឺជា​ផ្លែឈើ​មួយ​ប្រភេទ​ដែ​មាន​រស់ជាតិ​ផ្អែម​ឆ្ងាញ់ ហើយ​ពេញនិយម​បំផុត​សម្រាប់​មនុស្ស​មួយចំនួន។ ប៉ុន្តែ មនុស្ស​ភាគច្រើន​ប្រហែលជា​មិនទាន់​ដឹង​ទេ​ថា ផ្លែឈើ​ធម្មជាតិ​មួយ​នេះ ពិត​ជាមាន​អត្ថប្រយោជន៍​ខ្លាំងណាស់​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ និង​ទារក​មិនទាន់​កើត។

ក្រៅពី​មានតម្លៃ​ថោក ផ្លែ​ទឹកដោះ អាចជួយ​កសាង​ឆ្អឹង​ទារក​ឲ្យ​មាន​ភាពរឹងមាំ ហើយក៏​អាចជួយ​ជំរុញ​ឲ្យ​ស្បែក​ពួកគេ​មាន​ពណ៌​សម្បុរ​ស​ស្អាត។ មិនតែប៉ុណ្ណោះ វា​អាចជួយ​បង្កើន​ឈាមក្រហម​ទាំង​ម្តាយ និង​កូន​ឲ្យ​ផ្ទៃ ដូច្នេះ​ស្ត្រី​មិនចាំបាច់​ព្រួយបារម្ភ​ចំពោះ​ជំងឺ​ស្លេកស្លាំង​អំឡុងពេល​នេះឡើយ។

ដើម្បី​ទាញ​ប្រយោជន៍​ពី​ផ្លែ​ទឹកដោះ អ្នក​គ្រាន់តែ​យក​ផ្លែ​ទឹកដោះ​ទុំ​ពីរ​ទៅ​បី​ផ្លែ ហែក​សំបក​ចេញ រួច​យក​សាច់​ដាក់​ទៅក្នុង​ចាន​មួយ។ បន្ទាប់មក​បន្ថែម​ទឹកដោះគោ ១ស្លាបព្រា​បាយ និង​ស្ករស កន្លះ​ស្លាប​ព្រ​បាយ ច្របល់​ចូលគ្នា​ឲ្យ​សព្វ​ល្អ រួច​ទទួលទានភ្លាមៗតែម្តង។

ចង់​ទទួលបាន​អត្ថប្រយោជន៍​ដូចខាងលើ អ្នក​ត្រូវ​ព្យាយាម​ទទួលទាន​ជា​ចាំ ជាពិសេស​អំឡុងពេល ៣ខែ​ដំបូង ដែលជា​ពេល​ទារក​កំពុងតែ​លូតលាស់។ ប៉ុន្តែ អ្នក​ត្រូវ​ចាំ​ថា​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ គួរ​ព្យាយាម​បរិភោគ​ផ្លែឈើផ្សេងៗឲ្យ​បាន​ច្រើន មិន​ត្រឹមតែ​ផ្លែ​ទឹកដោះ នេះ​តែមួយ​មុខ​គត់​នោះទេ។ ចំណាំ​ស្ត្រី​ពពោះ​ទាំងអស់​មិនត្រូវ​ទទួល​ទាន​ច្រើនពេក​នោះទេ​ព្រោះ​បណ្តាលអោយ​ពិបាក​បន្ទ​បង់៕

ប្រសើរ​មែន ហូរ​ផ្លែ​ប៊ឺ​នៅ​ត្រីមាស​ដំបូង​ជួយ​ឲ្យ​កូន​ឆ្លាត​វៃប៊ឺ គឺជា​ផ្លែឈើ​ធម្មជាតិ​មួយ​ប្រភេទ​ដែល​សម្បូរ​ទៅដោយ​អាហារូបត្ថម្ភ​សំខាន់​សម្រាប់​រាងកាយ ជាពិសេស​ជាតិ​កាល់ស្យូម អាស៊ីត​ហ្វូ​លិ​ក ជាតិ​ដែក ស្ពាន់ធ័រ ម៉ាញ៉េ​ស្យូ​ម ស័ង្កសី…។ ផ្លែឈើ​ពណ៌​បៃតង​ប្រភេទ​នេះ មិន​ត្រឹមតែ​ផ្តល់​អត្ថប្រយោជន៍​សំខាន់​សម្រាប់​មនុស្ស​ទូទៅ​នោះទេ សូម្បីតែ​ទារក​ក្នុង​ផ្ទៃពោះ​ក៏ត្រូវ​ការ​ជា​ចាំបាច់​ដែរ។

តើ​ផ្លែ​ប៊ឺ ផ្តល់​អត្ថប្រយោជន៍​អ្វីខ្លះ​សម្រាប់​ទារក​ក្នុង​ផ្ទៃ? តាម​អ្នកជំនាញ​បាន​បង្ហាញថា ការទទួល​ទាន​ផ្លែ​ប៊ឺ មួយថ្ងៃ ៦០០ ទៅ ៨០០មីក្រូ​ក្រាម អាច​ការពារ បំពង់​សរសៃប្រសាទ និង​ឆ្អឹងខ្នង​ទារក​ឲ្យ​មាន​សុខ​ភាពល្អ ជាពិសេស​វា​អាចជួយ​ជំរុញ​ដល់​ការអភិវឌ្ឍ​ខួរក្បាល​តែម្តង។

ស្ត្រី​ដែល​ទទួលទាន​ផ្លែ​ប៊ឺ អំឡុងពេល​ត្រីមាស​ដំបូង​ជាប់លាប់ អាចជួយ​ឲ្យ​កូន​កើតមក​មាន​ភាព​ឆ្លាត​វៃ ជា​កុមារ​ដទៃទៀត ដោយសារតែ​ជាតិ​ខ្លាញ់​មាន​សុខភាព​ល្អ​របស់​វា។ លើសពីនេះ ជាតិ​អាស៊ីត​ហ្វូ​លិ​ក ក្នុង​ផ្លែ​ប៊ឺ គឺជា​ប្រភព​នៃ​អាហារ​បំប៉ន​ដល់​ល្អ​សម្រាប់​បេះដូង របស់​ទារក​ផងដែរ។

ទាំងនេះ​ជាហេតុ​ផល ដែល​ស្ត្រី​ទាំងឡាយ គួរតែ​យកចិត្តទុកដាក់​ចំពោះ​ការទទួល​ទាន​ផ្លែ​ប៊ឺ​នៅ​ត្រីមាស​ដំបូង៕