(មានវីដេអូ) និយាយមិនចេញ ចរិតខ្មែរមួយចំនួន!! របងមន្ទីរពេទ្យរុស្សី ក្លាយជាទីលានចាក់សំរាម ជះក្លិនអាសោធរៀងរាល់ថ្ងៃ

57

ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវកាកសំណល់់សំរាមគ្រប់ប្រភេទបានភ្លង់ចោលនៅក្បែររបងមន្ទីរពេទ្យខ្មែរ-សូវៀត (ពេទ្យរុស្សី) ស្ថិតក្នុង​សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រជាពលរដ្ឋជាច្រើនបានលើកឡើងថានៅក្បែររបងមន្ទីរពេទ្យរុស្សីសំរាមតែងតែគរដូចភ្នំ រហូតដល់ថ្នាក់រាយប៉ាមកដល់ផ្លូវ ជះក្លិនស្អុយអាសោធ ជារៀងរាល់ថ្ងៃ ហាក់ដូចជាផ្លូវទីសាធារណៈជាពិសេសក្បែរមន្ទីរពេទ្យក្លាយជាទីលានចាក់សំរាមទៅហើយ។

មហាជនកត់សម្គាល់ថាបញ្ហារបងខាងកើតពេទ្យរុស្សីក្លាយជាកន្លែងចោលសំរាមនេះ បានកើតឡើងជាយូរណាស់មកហើយប៉ុន្តែហាក់ដូចជាមិនមានចំណាត់ការអ្វីឡើយ ដោយគ្រាន់តែដាក់ផ្លាកហាមប្រាម​តែមិនមានប្រសិទ្ធិភាពឡើយ នៅតែមានបងប្អូនប្រជាពលរដ្ឋបានយកសំរាមទៅចោលនៅទីនោះ យ៉ាងណាបងប្អូនប្រជាពលរដ្ឋក៏សំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធមេត្តាចាត់វិធានការ​ចំពោះបញ្ហានេះផងដែរ៕ តើប្រិយមិត្តយល់យ៉ាងណាចំពោះបញ្ហានេះ?