ក្នុងបុរីមានសន្តិសុខយាម ក៏ចោរគាស់ផ្ទះបានដែរ!! លុយញើសឈាមខ្ញុំខំសន្សំរាប់ឆ្នាំ ត្រូវបានចោរលួចទៅដោយស្រួលបំផុត

912

នាសម័យ បច្ចុប្បន្ននេះ មានប្រជាពលរដ្ឋខ្មែរ មួយចំនួន បានផ្លាស់ប្ដូរ បរិយាកាស រស់នៅ ពីក្នុងទីក្រុង ទៅតំបន់ជាយក្រុង ជាសហគមន៍ ដូចជា ក្នុងបុរីជាដើម។

នៅក្នុងនោះ បុរី ជាច្រើន ត្រូវបានលេចជារូបរាង ជាបន្ដបន្ទាប់ ជាមួយ ភាពទំនើបស៊ីវិល័យ បំពាក់ដោយ គ្រឿង បរិក្ខា រួមនឹង សំណង់ដ៏ទំនើបៗ និងភ្ជាប់ជាមួយនឹង សន្ដិសុខការពារ ដើម្បីរក្សា សុខសុវត្ថិភាព ទៅដល់ បងប្អូន ដែលបានទិញផ្ទះ នៅក្នុងនោះ ផងដែរ។

តែទោះបីជាបុរីនោះមានសន្តិសុខយាមកាមតឹងតែងយ៉ាងណាក៏ដោយ ក៏នៅតែមានចោរឆ្លៀតឪកាសចូលគាស់ផ្តះយកទ្រព្វសម្បត្តិម្ចាស់ផ្ទះណាដែលសំណាងអាក្រក់ជារឿយៗ។

ជាក់ស្តែងដូចជាបងស្រីម្នាក់ដែលមានផ្ទះនៅក្នុងបុរី វិមានភ្នំពេញថ្មីម្នាក់ ត្រូវបានចោរចូលគាស់ផ្ទះរបស់គាត់ លួចយកទ្រព្វសម្បត្តិ និងលុយកាក់ ដែលគាត់ខំសន្សំទុកជាច្រើនឆ្នាំ រកមកដោយញើសឈាម ទៅបានយ៉ាងងាយស្រួល បន្សល់ទុកត្រឹមស្លាកស្នាមរើកកាយ និងទ្វារបង្អួចបែបបាក់ប៉ុណ្ណោះ។

បងស្រីរងគ្រោះចោរគាស់ផ្ទះ ខាងលើដែលបានប្រើគណនីហ្វេសប៊ុកឈ្មោះថា “យ៉ា ដា លី” បានផុសនៅក្នងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់គាត់ថា៖

“ចោរគោស់ផ្ទះខ្ញុំនៅដល់ក្នុងបុរី វិមានភ្នំពេញហើយនៅក្នុងបុរី ហើយនៅ វាចូលបានទៀត ចឹងសូមបងប្អូនទាំងអស់គ្នា ត្រូវមានការប្រុងប្រយ័ត ទាំងអស់គ្នាណា លុយយើងពិបាក់រកណាស់ វាមកលួចយើងដោយងាយស្រួលបំផុត?????”